Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហរដ្ឋអាមេរិក៖ មនុស្សជាង ១០ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣,០៦៨នាក់ស្លាប់ ក្នុងពេលតែ១ថ្ងៃ

  • បោះពុម្ព

 (វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១០៣,៤៨១នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ៣,០៦៨នាក់ទៀតបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០២១។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៨,០០២,២៤០ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៤៨៦,៩២២នាក់ និងជាសះស្បើយឡើងសរុប ១៧,៩៣០,៨១៩នាក់។

គួរបញ្ជាក់ថា ចំពោះមុខការឆ្លង និងស្លាប់យ៉ាងគំហុកដោយសារតែ COVID-19 សហរដ្ឋអាមេរិកក្រោមដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន បានជំរុញឲ្យបង្កើនការចាក់វ៉ាក់សាំងឲ្យដល់ ១.៥លានដូសក្នុង ១ថ្ងៃទៅដល់ពលរដ្ឋអាមេរិក ប្រសិនបើអាចទៅរួច។

ដោយឡែក អត្រាឆ្លងប្រចាំថ្ងៃខាងលើ គឺជាការលោតឡើងលើស ១០ម៉ឺនវិញ ក្រោយពីវាបានធ្លាក់ចុះមកក្រោម ១សែននាក់ ៤ថ្ងៃជាប់គ្នា៕

ដកស្រង់ពី៖ Fresh News