Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថៃ គ្រោងនឹងចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួនឲ្យបាន ១លាននាក់ នៅត្រឹមខែឧសភាខាងមុខ ដោយប្រើប្រាស់វ៉ាក់សាំង Sinovac របស់ចិន

  • បោះពុម្ព

 (បាងកក)៖ ប្រទេសថៃ បានប្រកាសនៅថ្ងៃព្រហស្បតិ៍ទី១១ ខែកុម្ភៈនេះថា ខ្លួនគ្រោងនឹងចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនប្រជាជនដែលងាយរងគ្រោះបំផុត ឲ្យបានចំនួន ១លាននាក់ នៅត្រឹមខែឧសភាខាងមុខ ហើយគ្រោងចាប់ផ្តើមចាក់វ៉ាក់សាំងទ្រង់ទ្រាយធំក្នុងខែមិថុនា ដោយមានគោលដៅចាក់ឲ្យបាន ១០លានដូសក្នុងមួយខែ។

នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។ ការប្រកាសនេះ គឺជាការកំណត់ពេលវេលាច្បាស់លាស់ដំបូងបង្អស់សម្រាប់ផែនការរបស់ខ្លួន ក្នុងការចាក់វ៉ាក់សាំងជូនប្រជាជន ប្រមាណពាក់កណ្តាល នៃចំនួនប្រជាជនសរុបចំនួន ៧០លាននាក់ ខណៈដែលមានការរិះគន់លើយុទ្ធសាស្ត្រចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល។

មន្ត្រីជាន់ខ្ពស់ផ្នែកសុខាភិបាលថៃ លោក Sopon Iamsirithaworn បានប្រាប់សន្និសីទកាសែតនៅថ្ងៃនេះថា ថៃកំពុងរៀបចំផែនការចាក់វ៉ាក់សាំងជាងពីរដំណាក់កាល។ ដំណាក់ទី១ គឺពីខែកុម្ភៈដល់ខែឧសភា និងដំណាក់កាលទីី២ ពីខែមិថុនា ដល់ខែធ្នូ។

មន្ត្រីជាន់ខ្ពស់រូបនេះ បានសង្កត់ធ្ងន់ទៀតថា រយៈពេល ៤ខែដំបូង នឹងត្រូវប្រើវ៉ាក់សាំង Sinovac របស់ចិន ដែលគ្រោងនឹងមកដល់ក្នុងខែនេះ ដោយបុគ្គលិកពេទ្យជួរមុខ នៅតំបន់ដែលមានហានិភ័យខ្ពស់ មានអទិភាពទទួលបានមុនគេ។

គួរបញ្ជាក់ថា ថៃ គ្រោងនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជន ប្រមាណ ៦០ភាគរយ នៃមនុស្សពេញវ័យ ត្រឹមចុងឆ្នាំ ២០២១នេះ។ រហូតមកទល់ពេល ប្រទេសសមាជិកអាស៊ានមួយនេះ បានកត់ត្រាករណីឆ្លងសរុប ២៤,១០៤ករណី ក្នុងនោះស្លាប់ ៨០នាក់៕