Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ៉ីស្រាអែលផ្លោងគ្រាប់មីស៊ីល ទៅលើមូលដ្ឋានយោធាស៊ីរី នៅជាយទីក្រុងដាម៉ាស់ តែត្រូវប្រព័ន្ធការពារមីស៊ីលទប់ស្កាត់ ​​​​(Video inside)

  • បោះពុម្ព

(ដាម៉ាស់)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៉ីរី សាណា (SANA) នៅព្រឹកថ្ងៃចន្ទនេះបានរាយការណ៍ឲ្យដឹងថា អ៊ីស្រាអែលបានធ្វើការវាយប្រហារដោយមីស៊ីល ទៅលើទីតាំងយោធាស៊ីរីដែលស្ថិត នៅជុំវិញរដ្ឋធានីដាម៉ាស់ (Damascus) ប៉ុន្តែមិនបានសម្រេចនោះឡើយ។

នេះបើតាមការដកស្រង់ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋស៉ីរី SANA ការវាយប្រហារថ្មីមួយ ត្រូវបានធ្វើឡើងពីលើតំបន់ ហ្គោឡេន ហេចស៍ (Golan Heights) ដែលកាន់កាប់ដោយអ៊ីស្រាអែល និងតំបន់យោធាដែលស្ថិតនៅជុំវិញរដ្ឋធានី Damascus របស់ប្រទេសស៊ីរី។

ប៉ុន្តែមិនមានព័ត៌មានលម្អិតណាមួយទេ ដែលត្រូវបានរាយការណ៍ ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋស៉ីរី SANA អំពីការវាយប្រហារ ដែលត្រូវបានគេលឺយ៉ាងច្បាស់ចេញពីរដ្ឋធានី Damascus ខណៈប្រព័ន្ធមីស៉ីលការពារដែនអាកាស បានបាញ់គ្រាប់មីស៊ីលឡើង ដើម្បីស្ទាក់ចាប់គ្រាប់មីស៊ីលរបស់អ៊ីស្រាអែលជាបន្តបន្ទាប់។

គួរបញ្ជាក់ថា ការវាយប្រហារចុងក្រោយបង្អស់របស់អ៊ីស្រាអែល ត្រូវបានធ្វើឡើងកាលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ខណៈអ៊ីស្រាអែលបានបាញ់មីស៊ីល ចេញពីលើគោកផង និងអាកាសផង សំដៅទៅលើភាគខាងត្បូងនៃប្រទេសស៊ីរី ប៉ុន្តែពុំមានរបាយការណ៍អំពីគ្រោះថ្នាក់ និងខូចខាតនៅឡើយទេរហូតមកទល់ពេលនេះ។

ទោះបីជាអ៊ីស្រាអែលកំពុងរងគ្រោះខ្លាំងគួរសម ដោយសារជំងឺ COVID-19 ក៏ពិតមែន ក៏សកម្មភាពវាយប្រហារយោធារបស់ប្រទេសនេះ នៅតែមានច្រើនដដែល៕

ដកស្រង់ពី៖ Fresh News