Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសថៃប្រកាសរកឃើញ អ្នកឆ្លងវីរុសទម្រង់ថ្មី (កូវីដ-១៩) ដែលមានប្រភពដើមនៅអាហ្វ្រិកខាងត្បូង ​​​​(Video inside)

  • បោះពុម្ព

(បាងកក)៖ នៅថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ប្រទេសថៃបានប្រកាសរកឃើញវីរុស COVID-19 ទម្រង់ថ្មី ដែលមានប្រភពដើមពីប្រទេសអាហ្វ្រិកខាងត្បូង ចំនួនមួយករណីដំបូង នៅក្នុងចង្កោមអ្នកធ្វើចត្តាឡីស័ក។

នេះបើតាមការចេញផ្សាយ ដោយសារព៏ត៌មាន CNA។ មួយករណីដំបូងដែលត្រូវរកឃើញថា មានផ្ទុកវីរុសទម្រង់ថ្មីខាងលើនេះ គឺស្ថិតនៅក្នុងចំណោមអ្នកធ្វើតេស្តវិជ្ជមាន COVID-19 ទាំង ១៤៣នាក់ ដែលត្រូវបានប្រកាសនៅថ្ងៃចន្ទនេះ ខណៈអ្នកជំងឺ ០២នាក់ទៀតបានបាត់បង់ជីវិត។

អ្នកឆ្លងវីរុស COVID-19 ទម្រង់ថ្មីនោះ គឺជាបុរសជនជាតិថៃ ដែលបានធ្វើដំណើរមកពីប្រទេសតង់ហ្សានី នៃតំបន់អាហ្វ្រិក និងត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ពេលមកដល់ប្រទេសថៃវិញ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទនេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ២៤,៧១៤ករណី ក្នុងនោះអ្នកស្លាប់សរុបមានចំនួន ៨២នាក់ និងជាសះស្បើយឡើងវិញ ២២,៨៨៣នាក់។

នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំង ១៤៣នាក់ខាងលើនេះ ១៣២នាក់ជាករណីឆ្លងក្នុងស្រុក (ភាគច្រើនជាជនជាតិថៃ, ពលករមីយ៉ាន់ម៉ា និងមានជនជាតិខ្មែរម្នាក់ផងដែរ) និង ១១នាក់ទៀតជាករណីនាំចូលពីក្រៅប្រទេស៕

ដកស្រង់ពី៖ Fresh News