Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មនុស្ស២០នាក់ស្លាប់ ស្របពេលដែលព្យុះព្រិលគ្របដណ្តប់សហរដ្ឋអាមេរិក ​​​​(Video inside)

  • បោះពុម្ព

(វ៉ាស៉ីនតោន)៖ មនុស្សយ៉ាងហោចណាស់ ២០នាក់ បានបាត់បង់ជីវិត ខណៈដែលព្យុះពិលទឹកកកបាននិងកំពុងគ្របដណ្តប់លើតំបន់ជាច្រើន នៅសហរដ្ឋអាមេរិក។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។ ទីភ្នាក់ងារឧតុនិយមអាមេរិកបានព្យាករថា ប្រជាជនប្រមាណ១១៥លាននាក់ កំពុងស្ថិតនៅលើគន្លងផ្លូវនៃការបោកបក់របស់ព្យុះព្រិលបន្ទាប់ទៀត គឺចាប់ពីរដ្ឋតិចសាស់ដែលនៅភាគខាងត្បូង រហូតដល់រដ្ឋម៉ាស្សាឈូសេត ដែលនៅភាគឦសាន។

នៅរដ្ឋតិចសាស់ មនុស្សប្រហែលជាង ៤លាននាក់ គ្មានអគ្គិសនីប្រើប្រាស់ ហើយស្រ្តីនិងកូនៗ៣នាក់ ទើបតែបានស្លាប់ក្នុងគ្រោះអគ្គីភ័យ ពេលព្យាយាមប្រើភ្លើងនៅក្នុងផ្ទះពួកគេ ដើម្បីទប់ទល់នឹង អាកាសធាតុដ៏ត្រជាក់ កាលពីថ្ងៃអង្គារសប្តាហ៍នេះ។

ចំណែកនៅរដ្ឋការ៉ូលីណាខាងជើង មនុស្សយ៉ាងតិច ៣នាក់បានបាត់បង់ជីវិត និង១០នាក់ផ្សេងទៀតរងរបួស ក្រោយខ្យល់កួចដែលបង្កឡើងដោយព្យុះព្រិល បានបោកបក់លើក្រុងមួយនៅជាប់មាត់ឆ្នេរ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។

នាថ្ងៃដដែលនោះ ក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ក៏បានស្លាប់ផងដែរ ក្រោយធ្លាក់ចូលបឹងដែលគ្របដណ្តប់ដោយទឹកកក។ ករណីមនុស្សស្លាប់ផ្សេងៗទៀត ដូចជាគ្រោះថ្នាក់ចរាចរណ៍ និងពុលឧស្ម័នកាបូនឌីអុកស៉ីតជាដើម។

គួរបញ្ជាក់ថា ស្ថានភាពអាកាសធាតុដ៏អាក្រក់នេះ ក៏បានបង្ខំឲ្យទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជាច្រើនកន្លែង នៅសហរដ្ឋអាមេរិក ត្រូវផ្អាកប្រតិបត្តិការ ហើយបង្កការរាំងស្ទះដល់ការដឹកជញ្ជូន និងចែកចាយវ៉ាក់សាំងដើម្បីប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លងជាសកលនេះថែមទៀតផង៕

ដកស្រង់ពី៖ Fresh News