Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថៃប្រកាសរកឃើញមនុស្ស ១៧៥នាក់ទៀតឆ្លងកូវីដ-១៩ នៅក្នុងរបាយការណ៍ថ្ងៃពុធនេះ

  • បោះពុម្ព

 (បាងកក)៖ អាជ្ញាធរថៃនៅថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសរកឃើញករណីឆ្លង COVID-19 សរុបចំនួន ១៧៥នាក់ថ្មីទៀត ដោយក្នុងនោះ ១៦៨នាក់ជាករណីឆ្លងក្នុងស្រុក និង ០៧នាក់ទៀតជាករណីនាំចូលពីក្រៅប្រទេស។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានបាងកកប៉ុស្តិ៍។ បើតាមអាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃ ក្នុងចំណោមករណីឆ្លងក្នុងស្រុកទាំង ១៦៩ករណីនោះ ១១៤ត្រូវបានធ្វើតេស្តរកឃើញ នៅក្នុងសហគមន៍រស់នៅរបស់ពួកគេផ្ទាល់ និង ៥៤នាក់ទៀតនៅក្នុងមន្ទីរពេទ្យ។

ខេត្តផាទុំថានី (Pathum Thani) ស្ថិតនៅក្បែរទីក្រុងបាងកក ជាតំបន់កើតមានករណីឆ្លង ច្រើនជាងគេបំផុតនៅក្នុងប្រទេស ដោយរ៉ាប់រងរហូតដល់ទៅ ៨២ករណី ខណៈខេត្តសាមុតសាខនមាន ៧៣ករណី។

គិតត្រឹមថ្ងៃពុធនេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ២៤,៩៦១ករណី ក្នុងនោះមានអ្នកស្លាប់ ៨២នាក់ និងជាសះស្បើយវិញ ២៣,៦៩៧នាក់។ ក្នុងចំណោមករណីឆ្លង COVID-19 ក្នុងប្រទេសថៃទាំង ១៦៨ករណីថ្មីៗនេះ ភាគច្រើនបំផុតគឺជាជនជាតិថៃ និងមីយ៉ាន់ម៉ា ប៉ុន្តែក្នុងនោះក៏មានជនជាតិឡាវម្នាក់ និងជនជាតិខ្មែរម្នាក់ផងដែរ៕

ដកស្រង់ពី៖ Fresh News