បណ្តាញសង្គម

ពួកភេរវករ អាល់កៃដា នៅតែបង្ក អសន្ដិសុខខ្លាំង ដល់ពិភពលោក

វ៉ាស៊ីនតោន៖ ប្រជាជន លើពិភពលោក នៅតែជឿនជាក់ថា ក្រុម អាល់កៃដា មិនដែលរលាយ សាបសូន្យនោះទេ ទោះបីជាមេឃ្លោង របស់ពួកគេ គឺ អូសាម៉ា ប៊ិនទ្បាដិន ត្រូវបាន យោធាអាមេរិកសម្លាប់ កាលពីឆ្នាំ២០១១ ក៏ដោយ ជាពិសេស ក្រុមភេវរករ នេះកាន់តែខ្លាំង ជាងមុនទៅទៀត ចាប់តាំងពី ឆ្នាំ២០១៤ មកនេះ។

តាមសារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ២០១៥ ឲ្យដឹងថា នៅពេលនេះក្រុមភេវរករ បាននិងកំពុងតែ គំរាមកំហែង សន្ដិសុខពិភពលោក កាន់តែធ្ងន់ធ្ងរទ្បើងៗ ហើយ បន្ទាប់ពីការ វាយប្រហារ ដ៏អាក្រក់ ក្រៃលែងនៅទីក្រុងប៉ារីស ដែលសម្លាប់ជីវិត មនុស្សចំនួន១៧នាក់ ដែលធ្វើឲ្យពិភពលោក កាន់តែក្រោកឈរ តតាំងនឹងភេរវករ កាន់តែខ្លាំង ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមនេះនឹងត្រូវបំផ្លាញ យ៉ាងឆាប់ៗ ខណៈដែល គោលដៅនៃអ្នកដឹកនាំ លើពិភពលោកនេះ ប្ដេជ្ញាប្រឆាំង និងថ្កោលទោស យ៉ាងខ្លាំងទៅលើក្រុម ភេវរករ អាល់កៃដា ដែលកំពុងបង្កប់ដៃជើង ពាសពេញពិភពលោកនោះ ។ សូមបញ្ជាក់ផងដែរថា ចាប់តាំងពី អូសាម៉ា ប៊ីនទ្បាដិន ត្រូវបានគេសម្លាប់ ដោយកងកម្លាំង សហរដ្ឋអាមេរិក នៅក្នុងខែ ឧសភា ឆ្នំា ២០១១កន្លងមក បានធ្វើឲ្យក្រុមភេរវករ អាល់កៃដា នេះចុះខ្សោយជាយ៉ាងខ្លាំងពីតំណាក់កាល ។

ប៉ុន្ដែក្នុងរយៈពេលជាងមួយឆ្នាំមកនេះ ក្រុមនេះ បានលេចមុខ ចេញសារជាថ្មី ដែលបង្កអសន្ដិសុខ កាន់តែខ្លាំង លើសមុខថែមទៀត ៕

ដកស្រងពី៖ដើមអម្ពិល