Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ៧២នាក់ទៀត នៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

  • បោះពុម្ព

(បាងកក)៖ អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃ (CCSA) បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះថា អ្នកឆ្លងជំងឺ COVID-19 សរុប ៧២នាក់ទៀតត្រូវបានរកឃើញ ដោយក្នុងនោះ ៦៣នាក់ជាករណីឆ្លងក្នុងស្រុក និង ០៩នាក់ទៀតជាករណីនាំចូល។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។ ក្នុងចំណោមករណីឆ្លង COVID-19 ក្នុងស្រុកខាងលើនេះ ខេត្តសាមុតសាខន បានរ៉ាប់រងច្រើនជាងគេរហូតដល់ទៅ ៣០ករណី ខណៈទីក្រុងបាងកកវិញក៏មាន ០៧ករណីផងដែរ។

កាលពីថ្ងៃពុធម្សិលមិញនេះ វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinovac ចំនួន ២សែនដូស ត្រូវបានដឹកជញ្ជូនមកដល់ប្រទេសថៃ ហើយអាជ្ញាធរនឹងចាប់ផ្តើមយុទ្ធនាការចាក់ នៅថ្ងៃចន្ទសប្តាហ៍ក្រោយ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ២៥,៧៦៤ករណី ក្នុងនោះមានអ្នកស្លាប់ ៨៣នាក់ និងជាសះស្បើយឡើងវិញ ២៤,៧៣៤នាក់។

អត្រាអ្នកជាសះស្បើយពីជំងឺ COVID-19 នៅក្នុងប្រទេសថៃមានរហូតដល់ទៅ ៩៦% ដោយពេលនេះអ្នកជំងឺចំនួន ៩៤៧នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

ដកស្រង់ពី៖ Fresh News