Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហរដ្ឋអាមេរិក៖ មនុស្ស ៧.៥ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២,៥២៥នាក់ស្លាប់ នៅក្នុងពេលតែ១ថ្ងៃ ​​​​(Video inside)

  • បោះពុម្ព

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៧៥,២៩៩នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២,៥២៥នាក់ទៀតបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៨,៩៧៤,៦២៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥១៨,៣៦៣នាក់ និងជាសះស្បើយឡើងសរុប ១៩,៣៤០,៣២៩នាក់។

គួរបញ្ជាក់តាមអ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោក អាន់ថូនី ហ្វាស៉ី (Anthony Fauci) បាននិយាយថា ជនជាតិអាមេរិកប្រហែលជាត្រូវ នៅបន្តអនុវត្តការពាក់ម៉ាស់ជាប្រចាំ រហូតដល់ឆ្នាំ២០២២ខាងមុខនេះ ដើម្បីការពារប្រឆាំងនឹងការឆ្លងរាតត្បាត COVID-19។

គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការ COVID-19 ប្រមាណ ៦៦,៤៦៤,៩៤៧ដូសហើយ ជូនដល់ប្រជាជនរបស់ខ្លួន នៅក្នុងចំណោមវ៉ាក់សាំងសរុប ៨៨.៦៧លានដូស ដែលត្រូវបានបញ្ចេញទៅកាន់បណ្តារដ្ឋទាំង ៥០៕

ដកស្រង់ពី៖ Fresh News