Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រឡាប់ ឆេះរថយន្ត ទេសចរណ៍ម៉ាឡេស៊ី នាំឲ្យ មនុស្ស ២៩នាក់ស្លាប់ និង របួស

  • បោះពុម្ព

គូឡាឡាំពួរ ៖ យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង២១នាក់ផ្សេងទៀត រងរបួស នៅព្រឹកថ្ងៃ ព្រហស្បតិ៍នេះ ដោយសារតែ រថយន្តក្រុង ទេសចរណ៍មួយគ្រឿង ជួបនឹងគ្រោះថ្នាក់ក្រឡាប់ និងបណ្ដាលឲ្យ ផ្ទុះឆេះតែម្ដង ។

ហេតុ ការណ៍នេះកើតឡើង នៅរដ្ឋភើរ៉ាក់ ប្រទេសម៉ាឡេស៊ី ។ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ នេះ ដោយដកស្រង់ពី សេចក្ដីរាយ ការណ៍ព័ត៌មាន ក្នុងស្រុកឲ្យដឹងថា រថយន្តក្រុងបានជួបនឹងគ្រោះថ្នាក់ នៅវេលាម៉ោង ១ រំលងអធ្រាត្រ ម៉ោងនៅក្នុង ស្រុក ។

ករណីនេះត្រូវបានគេដឹងថា ដោយសារតែរថយន្ត ក្រុងនេះបែកកង់ ហើយបានវេចង្កូត ទើបធ្វើឲ្យអ្នកបើកបរ មិនអាចគ្រប់គ្រង ស្ថានការណ៍បាន បណ្ដាលឲ្យក្រឡាប់ និងផ្ទុះបំពង់ប្រេងឆេះតែម្ដង ។ ចំណែកអ្នកបើកវិញ ក៏បាន ស្លាប់នៅក្នុង គ្រោះថ្នាក់នេះដែរ ។ ក្រោយការកើតហេតុ អ្នករងរបួស ត្រូវបានគេបញ្ជូន ទៅកាន់មន្ទីរពេទ្យ ដើម្បីសម្រាកព្យាបាល ហើយប៉ូលិស ក៏បាន ធ្វើការកំណត់ អត្តសញ្ញាណ អ្នកទេសចរណ៍ ដែលស្លាប់ផងដែរ ៕

 

ដកស្រងពី៖ដើមអម្ពិល