Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មនុស្សខ្ទើយ នឹងទទួលស្គាល់ ជាផ្លូវការ ដោយច្បាប់ រដ្ឋធម្មនុញ្ញថៃ ថ្មី

  • បោះពុម្ព

បាងកក៖ ព្រះរាជាណាចក្រ ថៃឡង់ដ៍ អាចនឹងទទួលស្គាល់ មនុស្សភេទទីបី ក្នុងច្បាប់រដ្ឋធម្ម នុញ្ញថ្មីរបស់ខ្លួន នាពេលឆាប់ៗ ខាងមុខ ដែលវាជា លើកទីមួយហើយ នៅក្នុងប្រទេស អាស៊ីអាគ្នេយ៍មួយនេះ ។

សារព័ត៌មានស៊ីអិនអិន ចេញផ្សាយនៅថ្ងៃសៅរ៍ ទី១៧ ខែមករា ឆ្នាំ ២០១៥ ដោយបានដក ស្រង់សម្តី របស់លោក ខាំនូន សិទ្ធិសាម៉ាន អ្នកនាំពាក្យ នៃគណកម្មាធិការ ព្រាងច្បាប់រដ្ឋធម្ម នុញ្ញថៃ បានថ្លែងថា “វាជាសិទ្ធិ របស់មនុស្សក្នុងការ ផ្លាស់ប្តូរភេទរបស់ខ្លួន ឬមួយក៏ ដឹកនាំ ជីវិតរបស់ពួកគេ តាមភេទដែល គេចង់បាន ។

” មន្ត្រីដែលទទួលខុសត្រូវ លើការរៀបចំច្បាប់ថ្មី ខាងលើនេះ បន្តទៀតថា “ ប្រជាជនគួរតែមាន សិទ្ធិដូច្នេះ ក្នុងការផ្លាស់ប្តូរភេទ ហើយពួកគេគួរតែត្រូវ បានការពារ ដោយរដ្ឋធម្មនុញ្ញ និង ច្បាប់ដែលការពារ នៃសិទ្ធិស្មើភាពគ្នា ។

” គួរបញ្ជាក់ថា មនុស្សភេទទីបី គឺសំដៅទៅលើ ជនណាក៏ដោយ ដែលមិនអាច កំណត់បានថា ជាប្រុស ឬ មួយក៏ស្រីឲ្យពិតប្រាកដ ។ កន្លងមកជំពូក មនុស្សទាំងនេះ មិនត្រូវបានបញ្ជាក់ ឬ កំណត់នៅក្នុងច្បាប់នោះទេ ប៉ុន្តែចាប់ពីពេលនេះតទៅ ច្បាប់ប្រទេសថៃ នឹងទទួលស្គាល់ ពួកគេពេញមុខមាត់ថា ជាមនុស្សមានភេទទីបី ដូចជាភេទរបស់ មនុស្សប្រុស និង មនុស្សស្រីដែរ ៕

 ដកស្រង់ពី៖ដើមអម្ពិល