Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អារ៉ាប៊ីសាអូឌីតដឹកនាំការវាយប្រហារ សងសឹកទៅលើក្រុមឧទ្ទាម Houthi នៅទីក្រុង Sanaa ប្រទេសយ៉េមែន

  • បោះពុម្ព

  (រីយ៉ាដ)៖ ក្រុមចម្រុះអារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានបើកការវាយប្រហារតាមផ្លូវអាកាសលើរដ្ឋធានីសាណាអា (Sanaa) នៃប្រទេសយ៉េមែន ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមហ៊ូទី (Huthi) ជាការសងសឹកទៅនឹង ការប៉ុនប៉ងវាយប្រហារដោយគ្រាប់មីស៊ីល ពីសំណាក់ក្រុមឧទ្ទាមគាំទ្រដោយអ៉ីរ៉ង់មួយនេះ លើទឹកដីអារ៉ាប៊ីសាអូឌីត។

នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអារ៉ាប៊ីសាអូឌីត ដកស្រង់ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែមីនា ឆ្នាំ២០២១។ ប្រព័ន្ធផ្សព្វផ្សារដ្ឋអារ៉ាប៊ីសាអូឌីត SPA បានឱ្យដឹងថា យន្ដហោះចម្បាំងរបស់ក្រុមចម្រុះអារ៉ាប់ បានទម្លាក់គ្រាប់បែកបង្កឱ្យមានការផ្ទុះដ៏សម្បើម និងផ្សែងហុយពាសពេញអាកាស ពីលើរដ្ឋធានីសាណាអា។

ការវាយប្រហារតាមផ្លូវអាកាសនេះ មានគោលដៅលើមូលដ្ឋានយោធារបស់ ក្រុមឧទ្ទាមហ៊ូទី ក្នុងរដ្ឋធានីសាណា និងខេត្តនៅក្បែរខាងមួយចំនួនទៀត។ ប៉ុន្តែ ភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ ពីចំនួនអ្នករងរបួស ឬស្លាប់នៅឡើយទេ ខណៈក្រុមឧទ្ទាមហ៊ូទីអះអាងថា យន្ដហោះរបស់ក្រុមចម្រុះអារ៉ាប់ដឹកនាំ ដោយអារ៉ាប៊ីសាអូឌីតបានវាយប្រហារ តាមផ្លូវអាកាសចំនួន ០៧លើក លើរដ្ឋធានីសាណាអា។

គួរបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាកាសខាងលើ កើតមានឡើងបន្ទាប់ពីក្រុមចម្រុះអារ៉ាប់បាននិយាយថា ពួកគេបានស្ទាក់ចាប់យន្ដហោះដ្រូន ១២គ្រឿង និងមីស៊ីលបាលីស្ទីគពីរគ្រាប់ ដែលបាញ់ចេញពីទឹកដីយ៉េមែន ដោយក្រុមឧទ្ទាមហ៊ូទី ចូលមកក្នុងទឹកដីអារ៉ាប៊ីសាអូឌីត។

ខាងភាគីអារ៉ាប៊ីសាអូឌីតមិនបានបញ្ជាក់ថា មានជនរងគ្រោះ ឬការបំផ្លិចបំផ្លាញនោះទេ ខណៈមីស៊ីលពីរគ្រាប់នោះ គឺមានគោលដៅលើទីក្រុង ជីហ្សាន (Jizan)៕

ដកស្រង់់ពី៖ Fresh News