Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វៀតណាម ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងប្រទេសខ្លួន (Video inside)

  • បោះពុម្ព

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទនេះ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ហើយ ខណៈវៀតណាម មានគោលដៅចាក់ជូនប្រជាជនទាំងអស់របស់ខ្លួន គឺជិត១០០លាននាក់។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃចន្ទ ទី០៨ ខែមីនា ឆ្នាំ២០២១។ យុទ្ធនាការចាក់វ៉ាក់សាំង COVID-19 នៅប្រទេសវៀតណាម បានចាប់ផ្តើមប្រព្រឹត្តទៅនៅឯរដ្ឋធានីហាណូយ និងទីក្រុង Hai Duong ភាគខាងជើងប្រទេស ជាមួយការប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនអង់គ្លេស AstraZeneca។

ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ កម្មវិធីចាក់វ៉ាក់សាំង នឹងប្រព្រឹត្តទៅនៅតាមបណ្តាទីក្រុងនិងខេត្តដទៃទៀត ហើយក្រុមអ្នកទទួលអាទិភាព រួមមានបុគ្គលិកជួរមុខ ដែលកំពុងប្រយុទ្ធប្រឆាំងការរាត្បាតនៃជំងឺនេះ ដូចជា ពេទ្យ អ្នកធ្វើការនៅកន្លែងចត្តាឡីស័ក អ្នកស្វែងរកបុគ្គលពាក់ព័ន្ធជាមួយអ្នកជំងឺ ព្រមទាំងប៉ូលិស និងកងកម្លាំងប្រដាប់អាវុធ។

គួរបញ្ជាក់ថា វៀតណាមទទួលបានវ៉ាក់សាំង AstraZeneca ចំនួន ១១៧,៦០០ដូសដំបូង កាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងទៅ។ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ប្រទេសវៀតណាម បានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២,៥១២នាក់ ក្នុងនោះមានអ្នកស្លាប់៣៥នាក់ និងជាសះស្បើយ១,៩២០នាក់៕

ដកស្រង់ពី៖ Fresh News