Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

WHO មិនទាន់គាំទ្រចំពោះផែនការបង្កើត «លិខិតឆ្លងដែនវ៉ាក់សាំង» ដើម្បីអនុញ្ញាតការធ្វើដំណើរ ជាលក្ខណៈអន្តរជាតិនោះឡើយ

  • បោះពុម្ព

 (ហ្សឺណែវ)៖ មន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បាននិយាយថា «លិខិតឆ្លងដែនវ៉ាក់សាំង COVID-19» មិនគួរត្រូវប្រើប្រាស់សម្រាប់ការធ្វើដំណើរអន្តរជាតិឡើយ ដោយសារតែមានកត្តាព្រួយបារម្ភជាច្រើន។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ២០២១។ ប្រធានផ្នែកសង្គ្រោះបន្ទាន់របស់ WHO លោកវេជ្ជបណ្ឌិត ម៉ៃខឺល រីយ៉ាន (Michael Ryan) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា កត្ដាព្រួយបារម្ភជាច្រើននេះ រួមបញ្ចូលទាំងការពិចារណា ប្រកបដោយក្រមសីលធម៌ផងដែរ ដែលវ៉ាក់សាំងប្រឆាំង COVID-19 នេះមិនទាន់មានការផ្ដល់ជូនគ្រប់គ្រាន់ នៅទូទាំងពិភពលោកឡើយ។

លោកវេជ្ជបណ្ឌិត Ryan បានថ្លែងបន្ថែមទៀតថា ប្រទេសនានាកំពុងពិចារណា លើការប្រើប្រាស់វិញ្ញាបនប័ត្រវ៉ាក់សាំង ជាលក្ខខណ្ឌសម្រាប់សម្រួលការធ្វើដំណើរ ប៉ុន្តែទីភ្នាក់ងារសុខភាពរបស់ អង្គការសហប្រជាជាតិ (UN) មួយនេះបានប្រឆាំងនឹងវា ព្រោះការចាក់វ៉ាក់សាំងប្រឆាំង COVID-19 នេះ គឺមិនមានការផ្ដល់ជូនគ្រប់គ្រាន់ និងប្រកបដោយសមធម៌ នៅជុំវិញពិភពលោកនៅឡើយ។

គួរបញ្ជាក់តាមលោក Michael Ryan ទៀតថា យុទ្ធសាស្រ្តនេះប្រហែលជាត្រូវបានចាត់ទុក ជារឿងអយុត្តិធម៌ចំពោះប្រជាជន ដែលមិនអាចទទួលការចាក់វ៉ាក់សាំងប្រឆាំង COVID-19 ដោយយោងលើហេតុផលមួយចំនួន ហើយចំពោះការតម្រូវឲ្យមាន លិខិតឆ្លងដែនវ៉ាក់សាំងគឺនឹងក្លាយជា «ភាពមិនច្បាស់លាស់ និងភាពអយុត្តិធម៌មួយ» ប្រសិនបើវាត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធ៕

ដកស្រង់ពី៖ Fresh News