Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «បាតុករ២០០នាក់បានរួចផុតពីការឡោមព័ទ្ធ ក្នុងសង្កាត់មួយនៅរ៉ង់ហ្គូន និងត្រឡប់ទៅផ្ទះវិញហើយ»

  • បោះពុម្ព

  (រ៉ង់ហ្គូន)៖ បាតុករមីយ៉ាន់ម៉ារាប់រយនាក់ ដែលត្រូវបានកងកម្លាំងសន្តិសុខឡោមព័ទ្ធ នៅក្នុងសង្កាត់សានឆង (Sanchaung) នៃទីក្រុងរ៉ង់ហ្គូន តាំងតែពីយប់ថ្ងៃចន្ទ ត្រូវបានអនុញ្ញាតឱ្យចាកចេញទៅផ្ទះរបស់ពួកគេវិញហើយ នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ២០២១នេះ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC។ ក្រុមបាតុករដែលមានគ្នាសរុប ២០០នាក់ត្រូវបានកងកម្លាំងសន្តិសុខឡោមព័ទ្ធ នៅក្នុងសង្កាត់សានឆង (Sanchaung) នៃទីក្រុងរ៉ង់ហ្គូនកាលពីយប់ថ្ងៃចន្ទ។

នៅព្រឹកថ្ងៃអង្គារនេះ បាតុករម្នាក់បានប្រាប់សារព័ត៌មាន BBC ថា រូបលោកអាចចាកចេញពីកន្លែងឡោមព័ទ្ធ ក្រោយកងកម្លាំងសន្តិសុខ បានដកចេញនៅព្រឹកមិញនេះ។

បាតុកររូបនេះបន្ថែមថា មនុស្សសរុប ៤០នាក់ ត្រូវបានចាប់ខ្លួន ប៉ុន្តែអ្នកដែលនៅសេសសល់នៅតែបន្តលាក់ខ្លួន រហូតដល់ព្រឹកមិញនេះ ទើបអាចចាកចេញបាន។

ដោយឡែកបាតុករម្នាក់ផ្សេងទៀត ក៏បានសរសេរសារបង្ហោះលើ Twitter ផងដែរថា រូបនាងបានត្រឡប់ទៅដល់ផ្ទះដោយសុវត្ថិភាព បន្ទាប់ពីជាប់ខ្លួនពេញមួយយប់ នៅក្នុងសង្កាត់ សានឆង ហើយអ្នកដែលបានសម្ងំលាក់ខ្លួនជាមួយនាង ក៏មានសុវត្ថិភាពដូចគ្នា។

គួរបញ្ជាក់ថា បើតាមអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បាតុករភាគច្រើនដែលត្រូវបានឡោមព័ទ្ធ នៅក្នុងសង្កាត់សានឆង គឺជាស្ត្រីដែលនាំគ្នាចូលរួមក្នុង ក្បួនដង្ហែរគាំទ្រដល់ថ្ងៃទិវាសិទ្ធិនារី ៨ មីនា កាលថ្ងៃចន្ទម្សិលមិញ ដែលប្រឆាំងនឹងបម្រាមរបស់អាជ្ញាធរ៕

ដកស្រង់ពី៖ Fresh News