Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក អូបាម៉ា នឹងប្រាប់សហរដ្ឋ ទាំងមូលថា ពិភពលោក កំពុងគ្របដណ្តប់ ដោយភេរវកម្មហើយ

  • បោះពុម្ព

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ត្រូវបានគេរំពឹងទុកថា នឹងធ្វើការថ្លែងសារ ជូនសហរដ្ឋ ទាំងមូល ស្តីពីការ គម្រាមកំហែង ដោយអំពើភេរវកម្ម ជាសកល នៅក្នុងទិវាប្រចាំឆ្នាំ ថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០១៥

ដែលវាមានរយៈពេល តែប៉ុន្មាន សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីការវាយប្រហារ ទីក្រុងប៉ារីស ប្រទេសបារាំង ពី សំណាក់ក្រុម អាល់កៃដា ដែលបានសម្លាប់ មនុស្ស ១៧នាក់ ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានដកស្រង់សម្តី លោក ដារ៉ែល វែសត៍ បណ្ឌិតនៃវិទ្យាស្ថាន ប្រ៊ូកឃីង ថា “ ខ្ញុំរំពឹងថា លោកប្រធានាធិបតី នឹងលើកឡើង ពីបញ្ហាព្រួយបារម្ភនានា ផ្នែកសន្តិសុខ។ គ្រប់គ្នាទាំងអស់ បានផ្តោតការ យកចិត្ត ទុកដាក់ លើបញ្ហានៅ ទីក្រុងប៉ារីស ដូច្នេះ លោក អូបាម៉ា នឹងលើកឡើង ជាថ្មីម្តងទៀត ពីតួនាទីរបស់អាមេរិក ដែលត្រូវ តែការពារប្រជាពលរដ្ឋ របស់ខ្លួនឲ្យបាននោះ ” ។

គួរបញ្ជាក់ថា ការវាយប្រហារ នៅទីក្រុងប៉ារីស កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៥ បាន បណ្តាលឲ្យបុគ្គលិក ទស្សនាវដ្តី ឆាលី ហិបឌូ ស្លាប់ចំនួន ១៧នាក់ ។ នៅពេលបន្តបន្ទាប់ទៀត ក៏មានមន្ត្រីប៉ូលិស របស់បារាំង តាមតំបន់មួយ ចំនួនក្នុងទីក្រុងប៉ារីស ត្រូវខ្មាន់កាំភ្លើង ធ្វើការវាយ ប្រហារផងដែរ ជាពិសេសនៅ ហាងលក់ទំនិញ របស់ជនជាតិ ជ្វីសស៍ ។

នេះជាសញ្ញា នៃការកក្រើកឡើងវិញ នូវអំពើភេរវកម្ម ដែលកំពុងអុកឡុក ខ្លាំងជាង គេនៅតំបន់អឺរ៉ុប ៕

ដកស្រង់ពី៖ដើមអម្ពិល