Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហរដ្ឋអាមេរិកកំពុងជំរុញល្បឿនអភិវឌ្ឍ «គ្រាប់មីស៊ីលលឿនជាងសំឡេង» ខណៈរុស្ស៊ី និងចិនកំពុងនាំមុខ

  • បោះពុម្ព

 (វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកកំពុងព្យាយាមអភិវឌ្ឍ អាវុធមីស៉ីលលឿនជាងសំឡេងឲ្យបានឆាប់រហ័ស ស្របពេលដែលរុស្ស៉ី និងចិនកំពុងតែនាំមុខផ្នែកសព្វាវុធបែបនេះ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ២០២១។ ថ្មីៗនេះយោធាអាមេរិកទើបតែប្រកាសថា កងទ័ពអាកាសអាមេរិក នឹងធ្វើតេស្តបាញ់មីស៉ីល AGM-183A ARRW ដែលជាប្រភេទមីស៉ីលលឿនជាងសំឡេង ដំបូងបំផុតរបស់សហរដ្ឋអាមេរិក ក្នុងកំឡុងពេលយូរបំផុត ៣០ថ្ងៃទៀត។

ការសាកល្បងនោះ នឹងផ្តោតទៅលើម៉ាស៉ីនល្បឿនរបស់វាតែប៉ុណ្ណោះ ដោយមិនផ្តោតលើក្បាលគ្រាប់ឡើយ។ ផ្នែកម៉ាស៉ីនមានសារៈសំខាន់ ក្នុងការផ្តល់ល្បឿនឲ្យផ្នែកក្បាលគ្រាប់ ឈានដល់ល្បឿនជាងសំឡេងយ៉ាងតិច ០៥ដង ដែលគេហៅថា ហៃភើសូនិច (Hypersonic)។

បើតាមអ្នកជំនាញបានអះអាងថា ដោយសារតែល្បឿនដ៏មហាលឿន និងសមត្ថភាពហោះបត់បែនដ៏អស្ចារ្យ ទើបធ្វើឲ្យពពួកមីស៉ីលលឿនជាងសំឡេង Hypersonic នេះ ស្ទើរតែគ្មានប្រព័ន្ធការពារមីស៉ីលណា អាចស្ទាក់ចាប់វាបានឡើយ នៅលើពិភពលោកនេះ ហើយសូម្បីតែការប្រើប្រាស់ ប្រព័ន្ធផ្កាយរណបប្រកាសអាសន្ន ដែលស្ថិតនៅលើទីអវកាស ក៏ពិបាកចាប់សញ្ញារបស់ពួកវាឲ្យបានទាន់ពេលដែរ។

មីស៉ីល AGM-183A ARRW អាចធ្វើការបាញ់ចេញពីស្លាបរបស់ យន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-52។ មីស៉ីលលឿនជាងសំឡេង មួយទៀតរបស់អាមេរិកហៅថា HAWC កំពុងស្ថិតក្រោមការអភិវឌ្ឍរួមគ្នា រវាងក្រុមហ៊ុនផលិតសព្វាវុធ ឡក់ឃីដ ម៉ាទីន (Lockheed Martin), ក្រុមហ៊ុនរ៉េយថន (Raytheon) និងទីភ្នាក់ងារស្រាវជ្រាវសព្វាវុធ នៃក្រសួងការពារជាតិអាមេរិក DARPA។ មីស៉ីល AGM-183A ARRW ស្ថិតក្រោមការអភិវឌ្ឍរបស់ក្រុមហ៊ុន Lockheed Martin។

គួរបញ្ជាក់ថា បច្ចុប្បន្នសហរដ្ឋអាមេរិក មិនមានអាវុធលឿនជាងសំឡេង Hypersonic ដែលអាចធ្វើប្រតិបត្តិការបានតែម្តងនោះទេ ដែលជាហេតុធ្វើឲ្យកំពូលមហាអំណាចពិភពលោកមួយនេះ ដើរក្រោយរុស្ស៉ី និងចិន ដែលសុទ្ធតែមានមីស៉ីលប្រភេទនេះ សម្រាប់ធ្វើប្រតិបត្តិការបានរួចស្រេចទៅហើយ និងកំពុងតែធ្វើការអភិវឌ្ឍសមត្ថភាព ជាបន្តបន្ទាប់ផងដែរ៕

ដកស្រង់ពី៖ Fresh News