Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «កងកម្លាំងសន្តិសុខឡោមព័ទ្ធ ក្រុមបាតុករពេញមួយយប់ ក្នុងសង្កាត់មួយនៅរ៉ង់ហ្គូន, សារព័ត៌មានចំនួន៥ទៀត ត្រូវដកអាជ្ញាប័ណ្ណ»

  • បោះពុម្ព

 (រ៉ង់ហ្គូន)៖ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានឡោមព័ទ្ធ ក្រុមយុវជនជាបាតុកររាប់រយនាក់ពេញមួយយប់ នៅក្នុងសង្កាត់មួយកន្លែងនៃទីក្រុងរ៉ង់ហ្គូន ហើយគំរាមចូលតាមចាប់ខ្លួនពួកគេដល់ក្នុងផ្ទះ ខណៈសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ (UN) បានអំពាវនាវឱ្យយោធាអនុញ្ញាតឱ្យក្រុមបាតុករ ចាកចេញពីការឡោមព័ទ្ធ។

នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ២០២១។ បាតុកររាប់ពាន់នាក់កាលពីថ្ងៃចន្ទដដែលនោះ បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ា ដោយបំពានបម្រាមគោចរ នៅតាមដងផ្លូវជាច្រើនក្នុងទីក្រុងរ៉ង់ហ្គូន ដើម្បីបង្ហាញការគាំទ្រដល់ក្រុមយុវជន ដែលកំពុងត្រូវបានឡោមព័ទ្ធក្នុងសង្កាត់ សានឆង (Sanchaung)។

យោធាមីយ៉ាន់ម៉ាបានប្រើប្រាស់គ្រាប់បែកផ្សែង ដើម្បីបំបែកហ្វូងបាតុករក្នុងសង្កាត់ Sanchaung ហើយសាក្សីក៏បានលឺស្នូរគ្រាប់កាំភ្លើងដែរ។ មិនតែប៉ុណ្ណោះ យោធាមីយ៉ាន់ម៉ាក៏បានបញ្ជាដកអាជ្ញាប័ណ្ណ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកចំនួន ០៥ទៀតផង ក្នុងនោះរួមមាន មីហ្ស៊ីម៉ា (Mizzima), DVB, ឃីតធីត (Khit Thit Media), Myanmar Now និង 7Day News។

គួរបញ្ជាក់ថា បើតាមក្រុមសកម្មជនសិទ្ធិមនុស្ស និងអង្គការសហប្រជាជាតិ មនុស្សច្រើនជាង ៦០នាក់ហើយបានស្លាប់នៅក្នុងបាតុកម្មតវ៉ា និងច្រើនជាង ១,៨០០នាក់ត្រូវបាន ចាប់ឃុំខ្លួន ចាប់តាំងពីការកើតមានព្រឹត្តិការណ៍ថ្ងៃទី០១ ខែកុម្ភៈ ដែលត្រូវបានអន្តរជាតិចាត់ទុកថា ជារដ្ឋប្រហារនោះមក៕

ដកស្រង់ពី៖ Fresh News