Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ចូ បៃដិន នឹងជួបប្រជុំជាមួយមេដឹកនាំអូស្ត្រាលី ឥណ្ឌា និងជប៉ុន ដើម្បីប្រមូលផ្តុំកម្លាំង ទប់ទល់ឥទ្ធិពលចិន

  • បោះពុម្ព

 (វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងបើកកិច្ចចរចារួមគ្នាជាលើកដំបូង នៅថ្ងៃសុក្រសប្ដាហ៍នេះ ជាមួយមេដឹកនាំអូស្រ្តាលី ឥណ្ឌា និងជប៉ុន ដែលនេះជាកិច្ចជំរុញឱ្យមានសម្ព័ន្ធមិត្តបួនផ្លូវ ដែលកំពុងតែរីកចម្រើនជារឿយៗ ដើម្បីធ្វើជាកម្លាំងរុញច្រាន ប្រឆាំងនឹងឥទ្ធិពលប្រទេសចិន។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១។ វានឹងក្លាយជាកិច្ចប្រជុំកំពូលជាលើកដំបូងមួយ សម្រាប់លោកប្រធានាធិបតី ចូ បៃដិន ដែលបានប្តេជ្ញាធ្វើឱ្យសម្ព័ន្ធភាពនានា ជាមួយសហរដ្ឋអាមេរិករស់ឡើងវិញ បន្ទាប់ពីបានជួបភាពច្របូកច្របល់ កាលពីជំនាន់លោក ដូណាល់ ត្រាំ កាន់តំណែងជាប្រធានាធិបតី។

អ្នកនាំពាក្យសេតវិមាន លោកស្រី ចេន ផ្សាគី (Jen Psaki) បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) យ៉ាងដូច្នេះ៖ «លោកប្រធានាធិបតី ចូ បៃដិន ធ្លាប់បាននិយាយរួចហើយ នៅក្នុងសុន្ទរកថាដំបូងស្ដីពីការចូលរួមឡើងវិញ ក្នុងប្រព័ន្ធពហុភាគីនិយមថា វាពិតជាមានសារៈសំខាន់ណាស់ ដែលយើងត្រូវធ្វើកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូរបស់យើង នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ខណៈភាពតានតឹងកំពុងតែកើនឡើងយ៉ាងខ្លាំង ជាមួយប្រទេសចិន ដែលយើងនឹងមើលឃើញការជួបជុំគ្នាជាលើកដំបូង ជាមួយថ្នាក់ដឹកនាំ នៃបណ្ដាប្រទេសឥណ្ឌូ-ប៉ាស៉ីហ្វិកហៅកាត់ថា ក្វាដ (Quad)»។

លោកស្រី Jen Psaki បានគូសបញ្ជាក់បន្ថែមថា កិច្ចប្រជុំកំពូលនេះនឹងពិភាក្សាគ្នាអំពីបញ្ហាក្នុងតំបន់ និងពិភពលោកដែលជាទស្សនវិស័យរួម និងការផ្លាស់ប្ដូរទស្សនៈគ្នា លើវិស័យជាក់ស្ដែងនៃកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅរកការរក្សាតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ដែលមានភាពសេរី និងបើកចំហ ព្រមទាំងរួមបញ្ចូលទាំងបញ្ហាប្រែប្រួលអាកាសធាតុ និងការឆ្លងរាតត្បាតជំងឺ COVID-19 ផងដែរ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលខាងលើនេះ នឹងធ្វើឡើងបន្ទាប់ពីមានកិច្ចពិភាក្សាគ្នា កាលថ្ងៃទី១៨ ខែកុម្ភៈ ក្នុងចំណោមរដ្ឋមន្រ្តីការបរទេសនៃបណ្ដាប្រទេសក្វាដ ដែលកាលណោះពួកគេបានធ្វើកិច្ចជំរុញរួមគ្នា ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសមីយ៉ាន់ម៉ាឡើងវិញ បន្ទាប់ពីយោធាបានទម្លាក់រដ្ឋាភិបាល លោកស្រី អោង សាន ស៊ូ ជី (Aung San Suu Kyi) ចេញពីអំណាចកាលពីថ្ងៃទី០១ ខែកុម្ភៈ៕

ដកស្រង់ពី៖ Fresh News