Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រេស៊ីលមានអ្នកស្លាប់ដោយសារកូវីដ-១៩ ជិត ២,០០០នាក់ ក្នុងពេលតែមួយថ្ងៃ

  • បោះពុម្ព

 (រីយ៉ូ ដឺ ហ្សានណេរ៉ូ)៖ ក្រសួងសុខាភិបាលប្រេស៊ីល នៅថ្ងៃអង្គារសប្ដាហ៍នេះបានរាយការណ៍ពីអ្នកស្លាប់ដោយសារជំងឺ COVID-19 ថ្មីៗចំនួន១,៩៧២នាក់ បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះដែលនាំឲ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនឡើងដល់២៦៨,៣៧០នាក់។

នេះបើយោងតាមការ ចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១។

ក្រសួងសុខាភិបាលប្រេស៉ីល ក៏បានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៧០,៧៦៤ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដូចគ្នាផងដែរ ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់ ១១,១២២,៤២៩ករណី។

គួរបញ្ជាក់ថា ប្រេស៊ីល គឺជាប្រទេសដែលមានចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 ខ្ពស់ជាងគេលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប្រទេសដែលមានករណីឆ្លងខ្ពស់ជាងលំដាប់ទី៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសឥណ្ឌា៕

ដកស្រង់ពី៖ Fresh News