Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងត្បូង យល់ព្រមបង្កើនចំនួន ១៣,៩% នៃចំណែកចំណាយរបស់ខ្លួនសម្រាប់កងទ័ពអាមេរិក

  • បោះពុម្ព

ក្រសួងការបរទេសកូរ៉េខាងត្បូង បានបង្ហើបឲ្យដឹងកាលពីថ្ងៃពុធថា ប្រទេសខ្លួនបានយល់ព្រមបង្កើន ១៣,៩ % នៃការរួមចំណែករបស់ខ្លួន ក្នុងការចំណាយលើការទទួលកងទ័ពអាមេរិកចំនួន ២៨.៥០០ នាក់ សម្រាប់ឆ្នាំ ២០២១ ដែលជាការកើនឡើងប្រចាំឆ្នាំដ៏ធំបំផុត ក្នុងរយៈពេលជិតពីរទសវត្សរ៍មកនេះ។

ការកើនឡើងនេះ នឹងចូលរួមវិភាគទានរបស់កូរ៉េខាងត្បូងនៅឆ្នាំនេះ ដល់ ១,១៨ សែនកោដិវ៉ុន (ស្មើនឹង១,០៣ ពាន់លានដុល្លារ) ដែលសម័យអតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានទាមទារឱ្យកូរ៉េខាងត្បូងចំណាយប្រាក់ចំនួន ៥ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

ពោលកិច្ចព្រមព្រៀងនេះ បានដោះស្រាយភាពខ្វះចន្លោះដែលមានរយៈពេលប្រហែលមួយឆ្នាំ និង ៣ ខែ។ "វា បានផ្តល់ឱកាស ដើម្បីបញ្ជាក់សារឡើងវិញពីសារៈសំខាន់នៃសម្ព័ន្ធមិត្ត និងតម្រូវការសម្រាប់ការឈរជើង មានស្ថេរភាពនៃកងទ័ពអាមេរិកនៅកូរ៉េ" ។

កងទ័ពអាមេរិកប្រមាណ ២៨.៥០០ នាក់ កំពុងឈរជើងនៅប្រទេសកូរ៉េខាងត្បូងដើម្បីជួយការពារប្រទេសនេះប្រឆាំងនឹងកូរ៉េខាងជើង។ សង្គ្រាមកូរ៉េឆ្នាំ ១៩៥០-៥៣ បានបញ្ចប់ដោយបទឈប់បាញ់ មិនមែនសន្ធិសញ្ញាសន្តិភាពទេ នេះបើតាមការផ្សាយរបស់ CNA/Reuter កាលពីថ្ងៃពុធ។