Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេបញ្ជាការកំពូលរបស់អាមេរិក ភ័យខ្លាចការលុកលុយរបស់ចិន លើកោះតៃវ៉ាន់នៅឆ្នាំ ២០២៧

  • បោះពុម្ព

មេបញ្ជាការកំពូលអាមេរិកម្នាក់ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសចិន អាចលុកលុយកោះតៃវ៉ាន់ក្នុងរយៈពេល ៦ ឆ្នាំខាងមុខ ដោយសារតែទីក្រុងប៉េកាំង បានបង្កើនល្បឿនក្នុងការដណ្តើមកន្លែងកម្លាំងយោធាអាមេរិកនៅអាស៊ី។

កោះតៃវ៉ាន់ប្រជាធិបតេយ្យ រស់នៅក្រោមការគំរាមកំហែងនៃការឈ្លានពានរបស់ចិនជាប្រចាំ ដែលមេដឹកនាំទាំងនោះ ចាត់ទុកកោះនេះជាផ្នែកមួយនៃទឹកដីរបស់ពួកគេ ហើយដែលពួកគេ បានប្តេជ្ញាថា នឹងយកត្រលប់ទៅវិញនៅថ្ងៃណាមួយមិនខាន។ មេបញ្ជាការខាងលើ បានប្រាប់គណៈកម្មាធិការព្រឹទ្ធសភាអាមេរិកថា "តៃវ៉ាន់ច្បាស់ជាមហិច្ឆិតាមួយរបស់ពួកគេ តាំងពីមុនមកម៉្លេះ។

ហើយលោក គិតថា ការគំរាមកំហែង ត្រូវបានបង្ហាញឲ្យឃើញក្នុងទសវត្សនេះ តាមពិតទៅ គឺក្នុងរយៈពេល ៦ ឆ្នាំខាងមុខ" ។ កោះតៃវ៉ាន់ បានបំបែកចេញពីប្រទេសចិននៅចុងបញ្ចប់នៃសង្គ្រាមស៊ីវិល ក្នុងឆ្នាំ ១៩៤៩ ។

ទីក្រុងវ៉ាស៊ីនតោន បានប្តូរការទទួលស្គាល់ការទូតពីកោះតៃវ៉ាន់ទៅប្រទេសចិនក្នុងឆ្នាំ ១៩៧៩ ប៉ុន្តែនៅតែជាសម្ព័ន្ធមិត្តក្រៅផ្លូវការ និងជាអ្នកគាំទ្រយោធាដ៏សំខាន់បំផុតរបស់កោះនេះ។