បណ្តាញសង្គម

ជប៉ុន​ថ្កោលទោស​យ៉ាងខ្លាំង​ ចំពោះ​ក្រុមឧទ្ទាម​ ដែលបាន​សម្លាប់​ ប្រជាជន​របស់​ខ្លួន​

តូក្យូ៖ នាយករដ្ឋមន្រ្តី ជប៉ុន លោក ស៊ីនហ្ស៊ូ អាបេ នៅព្រឹកថ្ងៃអាទិត្យនេះ បានធ្វើថ្កោលទោសយ៉ាងក្រៃ លែងទៅលើក្រុមឧទ្ទាម ប្រដាប់អាវុធឥស្លាម និយម IS បន្ទាប់ពី ទទួលបានវីឌីអូ បង្ហោះក្នុងគេហទំព័រស្ដីពី ការសម្លាប់ចំណាប់ខ្មាំង ជនជាតិជប៉ុនឈ្មោះ ហារ៉ួណា យូកាវ៉ា នាពេលថ្មីៗនេះ។

ទីភ្នាក់ងារសារ ព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥ នេះឲ្យដឹងថា លោក អាបេ បានថ្លែង នៅក្នុងសន្និសីទ កាសែតភ្លាមៗ ក្រោយពីកិច្ចប្រជុំ គណៈរដ្ឋមន្រ្តី របស់ខ្លួនទៅ លើបញ្ហានៃការ សម្លាប់នេះ ដែលជាសកម្មភាព ហិង្សាមួយ មិនអាចលើកលែងឲ្យបាន ។

ហើយលោក នាយករដ្ឋមន្រ្តីបាន ទាមទារឲ្យមានការដោះលែងចំណាប់ខ្លាំង កេនជី ហ្គូតូ និងចំណាប់ខ្លាំង ដទៃទៀត ដែលត្រូវបានចាប់ខ្លួន ដោយក្រុមឧទ្ទាម ។ នៅក្នុងវីឌីអូ ដែលត្រូវបានបង្ហោះ នាពេលថ្មីៗនេះ រូបភាពរបស់ ហ្គូតូ ត្រូវបានបង្ហោះ រួមទាំងសារជាសម្លេង និយាយថា យូកាវ៉ា ត្រូវបានសម្លាបហើយ ។

លោកអាបេ និយាយថា ប្រទេសជប៉ុន នឹងបន្ដធ្វើការជាមួយនឹងបណ្ដាសហគមន៍អន្ដរជាតិ ដើម្បីប្រយុទ្ធប្រឆាំង ជាមួយនឹង ក្រុមឧទ្ទាមរដ្ឋឥស្លាម ហើយទីក្រុងតូក្យូ និងមិនមានថ្ងៃ ឲ្យកើតមានករណី ភេរវកម្មនោះទេ ដោយបានបន្ថែមទៀតថា ជប៉ុនកំពុង ព្យាយាមនៅគ្រប់ជាន់ថ្នាក់ ដើម្បីធានាឲ្យ បាននូវការដោះ លែងចំណាប់ខ្មាំង របស់ខ្លួន ។

ដកស្រង់ពី៖ដើមអម្ពិល