Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បាតុកម្ម-កូដកម្មនៅតែគ្រោងបន្តធ្វើឡើងនៅមីយ៉ាន់ម៉ា, មេធាវីលោកស្រី ស៊ូជី ច្រានចោលការចោទប្រកាន់របស់យោធា ដែលថាលោកស្រីស៉ីសំណូក

  • បោះពុម្ព

 (ណៃពិដោ)៖ ក្រុមសកម្មជននៅមីយ៉ាន់ម៉ាគ្រោងនឹងបន្តការប្រមូលផ្តុំគ្នាតវ៉ា និងការធ្វើកូដកម្មតទៀត នៅថ្ងៃសុក្រនេះ ខណៈដែលមេធាវីលោកស្រី អោង សាន ស៊ូ ជី បានច្រានចោលការចោទប្រកាន់ថ្មីរបស់យោធា ពាក់ព័ន្ធបទល្មើសស៉ីសំណូកប្រឆាំងមកលើរូបលោកស្រី។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា បាននិយាយថា លោកស្រី ស៊ូជី បានទទួលសំណូកជាទឹកប្រាក់ប្រមាណ ៦០០,០០០ដុល្លារ និងមាសជាង១០គីឡូក្រាម ពេលនៅកាន់អំណាច។

ឆ្លើយតបការចោទប្រកាន់ថ្មីនេះ មេធាវីលោកស្រីបាននិយាយថា វាជារឿងកំប្លែងគួរឲ្យអស់សំណើចជាទីបំផុត។ គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ដដែល ក្រុមសិទ្ធមនុស្សនៅមីយ៉ា់នម៉ា បានអះអាងថា កងកម្លាំងសន្តិសុខបានផ្តាច់ជីវិតបាតុករចំនួន ១២នាក់ថែមទៀត នៅពេលពួកគេបានបើកការបាញ់ប្រហារទៅលើក្រុមអ្នកតវ៉ា។

ចាប់តាំងតែពីការចាប់ឃុំខ្លួនលោកស្រី ស៊ូជី និងមន្រ្តី នៃគណបក្សកាន់អំណាចរបស់លោកស្រី និងការឡើងកាន់អំណាចរបស់យោធាកាលពីថ្ងៃទី០១ ខែកុម្ភៈមក ប្រទេសអាស៊ានមួយនេះ បានធ្លាក់ទៅក្នុងភាពវឹកវរសាជាថ្មី ដោយមិនទាន់រកច្រកចេញឃើញនៅឡើយទេ៕

ដកស្រង់ពី៖ Fresh News