Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឥណ្ឌូណេស៊ី៖ រថយន្តក្រុងដឹកសិស្ស ជ្រុលចង្កូតធ្លាក់ចូលជ្រោះ, មនុស្ស២៧នាក់ស្លាប់ និង៣៩នាក់របួស ​​​​(Video inside)

  • បោះពុម្ព

(ហ្សាការតា)៖ រថយន្ដក្រុងដឹកសិស្សសាលាមួយគ្រឿង បានជ្រុលចង្កូតធ្លាក់ជ្រោះមួយស្ថិតនៅក្នុងកោះជ្វា នៃប្រទេសឥណ្ឌូណេស៊ីកាលពីល្ងាចថ្ងៃពុធ ដោយបានបណ្ដាលឱ្យមនុស្សយ៉ាងហោច ២៧នាក់ស្លាប់ និង ៣៩នាក់ផ្សេងទៀតរងរបួស។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១។ បើតាមមន្ត្រីប៉ូលិសឥណ្ឌូណេស៊ី រថយន្ដក្រុងខាងលើដែលដឹកសិស្សសាលាមួយក្រុម, គ្រូបង្រៀន និងគ្រួសាររបស់ពួកគេ បានចាកចេញពីស្រុក តាស៊ីកម៉ាឡាយ៉ា (Tasikmalaya) ឆ្ពោះទៅកាន់ទីក្រុង ស៊ូបាង (Subang) នៃខេត្តជ្វាខាងលិច ( West Java) ហើយក៏បានជួបគ្រោះថ្នាក់តែម្តង។

ប៉ូលិសបានឱ្យដឹងទៀតថា រថយន្តក្រុងបានធ្លាក់ចូលជ្រោះមានជម្រៅប្រហែល ២០ម៉ែត្រ ក្រោយអ្នកបើករថយន្ដក្រុងនេះបាត់បង់ការគ្រប់គ្រង។ គួរបញ្ជាក់ថា បច្ចុប្បន្នប៉ូលិសកំពុងបើកការស៊ើបអង្កេត លើករណីខាងលើ។ ប៉ុន្តែបើតាមអ្នកនៅមានជីវិតបានអះអាងថា រថយន្ដក្រុងរបស់ពួកគេបានធ្លាក់ចូលជ្រោះ ដោយសារហ្រ្វាំងរថយន្ដមានបញ្ហា៕

ដកស្រង់ពី៖ Fresh News