Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ចូ បៃដិន ថ្កោលទោសលើទង្វើរើសអើងចំពោះ ជនជាតិអាមេរិកដើមកំណើតអាស៊ី អំឡុងការរាតត្បាតកូវីដ-១៩

  • បោះពុម្ព

 (វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានថ្កោលទោសយ៉ាងខ្លាំង ចំពោះអ្វីដែលលោកបានហៅថា «ឧក្រិដ្ឋកម្មនៃការស្អប់ខ្ពើមដ៏កាចសាហាវ» ដែលបានប្រព្រឹត្តិឡើងប្រឆាំងនឹង «ជនជាតិអាមេរិកាំងដើមកំណើតអាស៉ី» ចាប់តាំងពីមានការឆ្លងរាតត្បាត COVID-19 នេះមក ដោយលោកបានហៅថាទង្វើបែបនេះថា «មិនមែនជាទង្វើរបស់ជនជាតិអាមេរិកាំង» របស់យើងឡើយ ហើយទាមទារឱ្យបញ្ឈប់ជាបន្ទាន់។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១។ លោកប្រធានាធិបតី ចូ បៃដិន បានថ្កោលទោសយ៉ាងខ្លាំងចំពោះ «ឧក្រិដ្ឋកម្មស្អប់ខ្ពើមដ៏សាហាវប្រឆាំងនឹង ជនជាតិអាមេរិកាំងដើមកំណើតអាស៊ី ដែលពួកគេបានរងការវាយប្រហារ ការធ្វើទុក្ខបុកម្នេញ ការស្ដីបន្ទោស និងការទម្លាក់កំហុសដោយជនជាតិអាមេរិកាំង អំពីបញ្ហាឆ្លងរាតត្បាតនៃ COVID-19...»។

លោក បៃដិន បានថ្លែងនៅក្នុងសុន្ទរកថាដំបូងរបស់លោកថា នៅពេលនេះពួកគេភាគច្រើន គឺជាជនជាតិអាមេរិកាំងរបស់យើងហើយ។ ពួកគេ ក៏កំពុងស្ថិតនៅជួរមុខ ដែលព្យាយាមរក្សាខ្លួនរបស់ពួកគេ ពីការឆ្លងរាតត្បាតនៃវីរុសដ៏កាចសាហាវនេះដែរ ហើយពួកគេនៅតែត្រូវបានបង្ខំឱ្យរស់នៅ ដោយមានភាពភ័យខ្លាចនៅក្នុងការដើរតាមផ្លូវនានា នៅសហរដ្ឋអាមេរិក ដោយសារតែមានភាពរើសអើងចំពោះពួកគេ។

លោកប្រធានាធិបតីអាមេរិករូបនេះ បានសង្កត់ធ្ងន់បន្ថែមទៀតថា «ទង្វើរើសអើងបែបនេះ គឺពិតជាខុសហើយ វាមិនមែនជាទង្វើរបស់ជនជាតិអាមេរិកាំងរបស់យើងឡើយ ហើយវាត្រូវតែបញ្ឈប់ជាបន្ទាន់»។

គួរបញ្ជាក់តាមការសិក្សា ដោយសាកលវិទ្យាល័យរដ្ឋកាលីហ្វ័រញ៉ា បានបង្ហាញឲ្យដឹងថា ឧក្រិដ្ឋកម្មស្អប់ខ្ពើមដ៏កាចសាហាវ ប្រឆាំងនឹងជនជាតិអាមេរិកាំង ដើមកំណើតអាស៊ី មានការកើនឡើងច្រើនជាងទ្វេដងពី ៤៩ករណី ដល់ ១២២ករណីកាលពីឆ្នាំ២០២០កន្លងទៅនេះ នៅតាមទីក្រុងធំៗចំនួន ១៦ របស់សហរដ្ឋអាមេរិក ក្នុងនោះក៏រួមមានទីក្រុងញូយ៉ក (New York) និងទីក្រុង ឡូស អាន់ជែឡែស (Los Angeles) ផងដែរ៕

ដកស្រង់ពី៖ Fresh News