Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមហ៊ុន Nokia ចុះកិច្ចព្រមព្រៀងអជ្ញាប័ណ្ឌប៉ាតង់ជាមួយក្រុមហ៊ុន Samsung

  • បោះពុម្ព

ក្រុមហ៊ុនទូរគមនាគមន៍ហ្វាំងឡង់ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍នេះថាក្រុមហ៊ុន Nokia បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Samsung ដើម្បីទទួលបានអាជ្ញាប័ណ្ណប៉ាតង់ លើការច្នៃប្រឌិតថ្មីនៃស្តង់ដារវីដេអូ។

ខណៈពេលដែលក្រុមហ៊ុន មិនបានបង្ហាញពីលក្ខខណ្ឌហិរញ្ញវត្ថុនៃកិច្ចព្រមព្រៀង ក្រុមហ៊ុន Samsung នឹងបង់តម្លៃសិទ្ធិដល់ក្រុមហ៊ុន Nokia ។ ផលប័ត្រប៉ាតង់របស់ក្រុមហ៊ុន Nokia មានប្រហែល ២០.០០០ ប៉ាតង់គ្រួសារ ដែលក្នុងនោះមានជាង ៣.៥០០ ត្រូវបានប្រកាសថា ចាំបាច់ចំពោះ 5G ។

កិច្ចព្រមព្រៀងនេះ កើតឡើងប៉ុន្មានខែ បន្ទាប់ពីគូប្រជែង Ericsson បានដាក់ពាក្យបណ្តឹងនៅសហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមហ៊ុន Samsung នៅក្នុងជម្លោះជុំវិញការបង់តម្លៃសិទ្ធិ និងអាជ្ញាប័ណ្ណប៉ាតង់។

គណៈកម្មការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីខែមុនថា ខ្លួន នឹងបើកការស៊ើបអង្កេតមួយ បន្ទាប់ពីក្រុមហ៊ុន Ericsson បានអះអាងថា ក្រុមហ៊ុន Samsung បានរំលោភលើប៉ាតង់មួយចំនួនរបស់ខ្លួន នៅក្នុងប្រព័ន្ធ 4G និងប្រព័ន្ធហេដ្ឋារចនាសម្ព័នទំនាក់ទំនងចល័តឥតខ្សែ 5G ជំនាន់ក្រោយ នេះបើតាមការផ្សាយរបស់ CNA/Reuter កាលពីថ្ងៃព្រហ.។