Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

របបយោធាភូមា បានដកក្រុមឧទ្ទាមរដ្ឋ Rakhine ចេញពីបញ្ជីភេរវករ

  • បោះពុម្ព

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានផ្សាយកាលពីថ្ងៃព្រហស្បតិ៍-ម្សិលមិញថា របបយោធារបស់ប្រទេសមីយ៉ាន់ម៉ា បានដកក្រុមបះបោរនៃកងទ័ព Arakan ចេញពីបញ្ជីរបស់ក្រុមភេរវករ ពីព្រោះក្រុមនេះ បានបញ្ឈប់ការវាយប្រហារ និងដើម្បីជួយបង្កើតសន្តិភាពនៅទូទាំងប្រទេស។

ចំណាត់ការនេះ ធ្វើឡើង ចំពេលដែលកងទ័ពកំពុងព្យាយាមទប់ទល់នឹងការធ្វើបាតុកម្មប្រចាំថ្ងៃប្រឆាំងនឹងរដ្ឋប្រហារ ថ្ងៃទី ១ ខែកុម្ភៈរបស់ខ្លួន ហើយដែលមេដឹកនាំជាប់ឆ្នោត គឺលោកស្រី Aung San Suu Kyi ត្រូវបានផ្ដួលរំលំ។

អ្នកនាំពាក្យកងទ័ព Arakan បានសំដែងការស្វាគមន៍ចំពោះដំណឹងនេះ។ កងទ័ព Arakan កំពុងប្រយុទ្ធដើម្បីស្វ័យភាពកាន់តែខ្លាំងជាមុននៅរដ្ឋ Rakhine ភាគខាងលិច ហើយក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ បានក្លាយជាកម្លាំងមួយក្នុងចំណោមកងកំលាំងខ្លាំងបំផុត ក្នុងការប្រជែងជាមួយកងទ័ព ដែលបានប្រយុទ្ធប្រឆាំងនឹងសង្គ្រាមជនជាតិភាគតិច អស់រយៈពេលប្រហែលជា ៧ ទសវត្ស។

កងទ័ព Arakan ត្រូវបានគេដាក់ក្នុងបញ្ជីក្រុមភេរវករកាលពីឆ្នាំមុន ក្រោមរដ្ឋាភិ-បាលរបស់លោកស្រី Aung San Suu Kyi។ អ្នកនាំពាក្យកងទ័ព Arakan បាននិយាយថា រដ្ឋ Rakhine បានទទួលរងនូវអំពើហឹង្សា និងការធ្លាក់ចុះជាច្រើនឆ្នាំ ហើយការដកឈ្មោះចេញពីក្រុមភេរវករនេះ គឺមានលក្ខណៈវិជ្ជមាន។

ក្រុមប្រដាប់អាវុធជនជាតិភាគតិច ច្រើនជាង២០ក្រុមនៅមីយ៉ាន់ម៉ាមួយចំនួន បានរិះគន់ការធ្វើរដ្ឋប្រហារ និងថែមទាំងបង្ហាញការគាំទ្រដល់ក្រុមបាតុករប្រឆាំងរដ្ឋប្រហារ ប៉ុន្តែមិនបានបង្កើនសកម្មភាពយោធាជាសំខាន់ ឬបោះបង់ចោលកិច្ចព្រមព្រៀងឈប់បាញ់គ្នាទេ។

កងទ័ព Arakan មិនបានសម្តែងការគាំទ្រដល់ក្រុមបាតុករទេ ហើយក៏មានការតវ៉ាតិចតួចណាស់នៅរដ្ឋ Rakhine ផងដែរ នេះបើតាមការផ្សាយរបស់ CNA/Reuter កាលពីថ្ងៃព្រហ.។