Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសចិន ចង់អោយអវកាសយានិក ស្ថិតនៅលើឋានព្រះច័ន្ទក្នុងរយៈពេលយូរ

  • បោះពុម្ព

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍កាលពីថ្ងៃអាទិត្យថា នៅពេលដែលប្រទេសចិន បង្កើតស្ថានីយ៍ស្រាវជ្រាវតាមច័ន្ទគតិហើយនោះ អវកាសយានិករបស់ខ្លួន នឹងស្ថិតនៅលើភពព្រះច័ន្ទក្នុងរយៈពេលយូរ នៅពេលពួកគេធ្វើការសិក្សាផ្នែកវិទ្យាសាស្ត្រ។

ប្រទេសចិន បានគូសបញ្ជាក់នូវបេសកកម្មគ្មានមនុស្សបើកជាច្រើនទសវត្សនេះរួមទាំងការបង្កើតមូលដ្ឋានមនុស្សយន្ត ដើម្បីរុករកតំបន់ប៉ូលខាងត្បូងរបស់ព្រះចន្ទ មុនការចុះចតដោយមនុស្ស។

កាលពីសប្តាហ៍មុនប្រទេសចិន និងរុស្ស៊ី បានចុះហត្ថលេខាលើកតិកាសញ្ញាដំបូង ដើម្បីបង្កើតស្ថានីយ៍ស្រាវជ្រាវតាមច័ន្ទគតិអន្តរជាតិ ប៉ុន្តែមិនបានបង្ហាញពីពេលវេលាកំណត់ទេ។

ប្រទេសចិន បានចាប់ផ្តើមបេសកកម្មតាមច័ន្ទគតិដោយជោគជ័យ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងការរកឃើញផ្ទាំងថ្មតាមច័ន្ទគតិកាលពីឆ្នាំមុន ដែលជាលើកដំបូងមុនប្រទេសណាទាំងអស់ ចាប់តាំងពីឆ្នាំ ១៩៧៦មក ។

ប៉ុន្តែចិន នៅតែដើរយឺតជាងសហរដ្ឋអាមេរិក ក្នុងបទពិសោធន៍ ជំនាញ និងបច្ចេកវិទ្យា។ អង្គការ NASA គ្រោងបញ្ជូនអវកាសយានិកទៅផ្ទៃព្រះចន្ទវិញ នៅឆ្នាំ ២០២៤។ ការចុះចតនាវិករបស់ NASA ចុងក្រោយ គឺនៅឆ្នាំ ១៩៧២ នេះបើតាមការផ្សាយរបស់ CNA/Reuter កាលពីថ្ងៃអាទិត្យ។