Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសថៃរកឃើញអ្នកឆ្លងកូវីដ-១៩ រហូតដល់ «១៤៩នាក់ថ្មីទៀត» ក្នុងនោះ ១០០នាក់នៅទីក្រុងបាងកក

  • បោះពុម្ព

  (បាងកក)៖ នៅថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃ បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺនេះ សរុបរហូតដល់ទៅ ១៤៩នាក់ថ្មីទៀត ដោយក្នុងនោះភាគច្រើនបំផុត គឺនៅក្នុងទីក្រុងបាងកក។

នេះបើតាមការដកស្រង់ ចេញពីសារព័ត៌មានថៃបាងកកប៉ុស្តិ៍។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំង ១៤៩នាក់ខាងលើនេះ ១៤៤នាក់ជាករណីឆ្លងសហគមន៍ និង ០៥នាក់ទៀត ជាករណីនាំចូលពីក្រៅប្រទេស។

បន្ថែមពីនេះក្នុងចំណោមករណីឆ្លង COVID-19 ក្នុងស្រុកទាំង ១៤៤នាក់នេះ ១០០នាក់ត្រូវបានរាយការណ៍ចេញពីទីក្រុងបាងកក, ៣៤នាក់នៅខេត្ត សាមុត សាខន (Samut Sakhon) និងសល់ប៉ុន្មាននាក់ទៀត គឺត្រូវបានរាយការណ៍ចេញពីខេត្ត ណាខន ផាធំ (Nakhon Pathom), រ៉ាតឆាបុរី (Ratchaburi) និងភីតឆាបុរី (Phetchaburi)។

គួរបញ្ជាក់ថា នេះជាករណីកម្រមានបំផុត ចំពោះការរកឃើញចំនួនអ្នកឆ្លង COVID-19 ទ្រង់ទ្រាយធំនៅទីក្រុងបាងកក ខណៈប្រទេសថៃកំពុងត្រៀម ធ្វើការបើកទូលាយឡើងវិញ ដើម្បីជំរុញវិស័យទេសចរណ៍នោះ។

គិតត្រឹមថ្ងៃអង្គារនេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ២៧,១៥៤ករណី ក្នុងនោះស្លាប់ ៨៧នាក់ និងជាសះស្បើយឡើងវិញ ២៦,២៩៩នាក់ (ស្មើនឹង ៩៦.៨៥%)៕

ដកស្រង់ពី៖ Fresh News