Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុតចិនអនុម័តឲ្យប្រើវ៉ាក់សាំងថ្មីមួយទៀត ដែលជាវ៉ាក់សាំងទី៤ហើយ ដើម្បីប្រឆាំងនឹងកូវីដ-១៩

  • បោះពុម្ព

 (ប៉េកាំង)៖ ប្រទេសចិនបានអនុម័តប្រើប្រាស់ វ៉ាក់សាំងបង្ការជំងឺ COVID-19 ថ្មីមួយទៀតក្នុងករណីបន្ទាន់ ដែលត្រូវបានអភិវឌ្ឍឡើងដោយ ប្រធានមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) របស់ខ្លួន។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១។ វិទ្យាស្ថានមីក្រូជីវសាស្ត្រ (Institute of Microbiology) នៃរាជបណ្ឌិតសភាវិទ្យាសាស្ត្រចិនបានគូសបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃចន្ទសប្ដាហ៍នេះថា លោក កៅ ហ្វូ (Gao Fu) ដែលជាប្រធាន CDC របស់ប្រទេសចិន បានដឹកនាំការអភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺ COVID-19 ថ្មីមួយ ដែលត្រូវបានអនុម័តឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ ដោយអាជ្ញាធរចិនកាលពីសប្តាហ៍មុន។

វាគឺជាវ៉ាក់សាំងទី ៤ ហើយ ដែលត្រូវបានអនុម័តឲ្យប្រើប្រាស់។ គួរបញ្ជាក់ថា វ៉ាក់សាំងនេះត្រូវបានអភិវឌ្ឍឡើងរួមគ្នា ដោយក្រុមហ៊ុនផលិតឱសថចិន អានហ៊ុយ ជីហ្វៃ ឡុងខម (Anhui Zhifei Longcom Biopharmaceutical) និងរាជបណ្ឌិតសភាវិទ្យាសាស្ត្រចិន។

វ៉ាក់សាំងនេះបានបញ្ចប់ការធ្វើតេស្តដំណាក់កាលទី ១ និងដំណាក់កាលទី ២ កាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ ហើយនាពេលបច្ចុប្បន្ននេះ កំពុងធ្វើតេស្តដំណាក់កាលចុងក្រោយ នៅប្រទេសអ៊ូបេគីស្ថាន, ប៉ាគីស្ថាន និងឥណ្ឌូណេស៊ី។

វ៉ាក់សាំងនេះ ក៏ត្រូវបានអនុម័តឲ្យប្រើប្រាស់ នៅប្រទេសអ៊ូបេគីស្ថានកាលពីថ្ងៃទី០១ ខែមីនានេះរួចហើយផងដែរ៕

ដកស្រង់ពី៖ Fresh News