Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហ្វីលីពីនសម្រេចហាមជនបរទេស ចូលទឹកដីខ្លួនជាបណ្តោះអាសន្ន ចំពោះមុខការហក់ឡើងខ្លាំងនៃករណីឆ្លងកូវីដ-១៩

  • បោះពុម្ព

 (ម៉ានីល)៖ ដោយសារការលោតឡើងខ្លាំងនៃអត្រាករណីឆ្លង COVID-19 ប្រទេសហ្វីលីពីនបានសម្រេចថា នឹងហាមមិនឲ្យជនបរទេសចូលទឹកដីខ្លួនជាបណ្តោះអាសន្ន ហើយក៏នឹងដាក់កំហិតលើចំនួនជនជាតិហ្វីលីពីនផ្ទាល់ ដែលត្រូវចូលមកកាន់ប្រទេសអាស៊ានមួយនេះផងដែរ។

នេះបើតាមការ ចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១។ ចំណាត់ការរឹតត្បិតមនុស្សចូលក្នុងប្រទេសហ្វីលីពីនខាងលើនេះ ត្រូវបានប្រកាសកាលពីយប់ថ្ងៃអង្គារម្សិលមិញ ហើយនឹងត្រូវចាប់ផ្តើមអនុវត្តពីថ្ងៃទី២០ ខែមីនា តទៅ។

កាលពីថ្ងៃចន្ទសប្តាហ៍នេះ ហ្វីលីពីនបានមើលឃើញអត្រាករណីឆ្លង COVID-19 ខ្ពស់បំផុតគិតក្នុងកំឡុង០៧ខែចុងក្រោយ គឺ៥,៤០៤នាក់ ហើយក្រុមអ្នកជំនាញបានប៉ាន់ប្រមាណថា តួលេខករណីឆ្លងប្រចាំថ្ងៃ អាចនឹងកើនទ្វេដងទៅទៀត នៅត្រឹមចុងខែមីនានេះ។

គួរបញ្ជាក់ថា ការឆ្លងរាតត្បាតភាគច្រើនកើតឡើងនៅតំបន់ Metro Manila ដែលបច្ចុប្បន្នស្ថិតក្រោមវិធានការរឹតត្បិត ដូចជាបម្រាមគោចរពេលយប់ និងបទបញ្ជាឲ្យក្មេងៗក្រោម១៨ឆ្នាំស្ថិតនៅក្នុងផ្ទះដាច់ខាត ជាដើម ដើម្បីទប់ទល់ស្ថានភាពឆ្លងរីករាលដាល។

តាមការយល់ឃើញរបស់អាជ្ញាធរហ្វីលីពីន ការស្ទុះឡើងខ្លាំងសាជាថ្មីនេះ គឺដោយសារតែភាពមើលស្រាលស្ថានការណ៍ ដោយមិនសូវគោរពវិធានការពារសុខាភិបាល ដូចជាការពាក់ម៉ាសនៅតាមទីសាធារណៈ បូករួមនិងពពួកវីរុស COVID-19 ដែលបំប្លែងខ្លួនថ្មី៕

ដកស្រង់ពី៖ Fresh News