Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បាត់ដំណឹង ឧទ្ធម្ភាគចក្រ ស្វ័យការពារ ជប៉ុនមួយគ្រឿង និងក្រុម អាកាសយានិក ៣នាក់

  • បោះពុម្ព

តូក្យូ៖ សារព័ត៌មាន ក្នុងស្រុកជប៉ុន បានផ្សាយថា ឧទ្ធម្ភាគចក្រស្វ័យការពារ ដែនសមុទ្រមួយគ្រឿង និងមនុស្ស ០៣នាក់ នៅលើនោះ កំពុងបាត់ដំណឹង នៅឡើយគិតមកដល់យប់ ថ្ងៃព្រហស្បតិ៍ ទី១២។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅរាត្រី ថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ បានឲ្យដឹងដោយផ្អែកតាម ផ្សាយរបស់សារព័ត៌មាន ជីជី របស់ជប៉ុនថា ឧទ្ធម្ភាគចក្រមួយគ្រឿងនោះ បានហោះឡើងចេញ ពីមូលដ្ឋានទ័ពអាកាស ក្នុងខេត្ត កាហ្គូស៊ីម៉ា ស្ថិតនៅភាគនិរតីប្រទេស កាលពីវេលាម៉ោងប្រហែល ៩ និង១៩នាទីព្រឹក និងបានបាត់ការ ទាក់ទងក្រោយម៉ោង ១១ និង៥នាទីព្រឹក។

បើតាមអ្នកនាំពាក្យ កងកងកម្លំាងស្វ័យ ការពារដែនសមុទ្រ បានប្រាប់អ្នកសារព័ត៌មានថា «សំាងយន្តហោះនឹងអស់នៅ វេលាម៉ោងប្រហែល ១២ និង២០នាទីថ្ងៃដដែល។ យើងនឹងនៅតែស្វែង រកឧទ្ធម្ភាគចក្រហ្វឹកហាត់ មួយគ្រឿងនោះ បន្តទៀត ចំណែកមូលហេតុ នៃការបាត់ដំណឹងពិតប្រាកដ ក្រុមជំនាញកំពុងស៊ើបអង្កេត »។

 ដកស្រងពី៖ដើមអម្ពិល