Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសជាច្រើនរិះគន់សភាពការណ៍សិទ្ធិមនុស្ស របស់សហរដ្ឋអាមេរិក នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ

  • បោះពុម្ព

 (ញូយ៉ក)៖ ថ្ងៃទី១៧ ខែមីនា កិច្ចប្រជុំលើកទី ៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានពិនិត្យពិភាក្សាអំពីលទ្ធផលនៃការដែលសហរដ្ឋអាមេរិក បានចូលរួមការពិនិត្យពិភាក្សាលើបញ្ហាសិទ្ធិមនុស្ស នៃប្រទេសផ្សេងទៀត។

តំណាងប្រទេសចិន វេណេស៊ុយអេឡា ស៊ីរី បេឡារុស និងប្រទេសដទៃទៀតបានរិះគន់ចំពោះសភាពការណ៍សិទ្ធិមនុស្ស នៅសហរដ្ឋអាមេរិកថា៖

* សហរដ្ឋអាមេរិកមិនបានចាត់វិធានការ ប្រកបដោយប្រសិទ្ធភាពដើម្បីបង្ការ និងគ្រប់គ្រងជំងឺឆ្លង ដែលបណ្តាលឱ្យមនុស្សរាប់សែននាក់ស្លាប់បាត់បង់ជីវិត។ សហរដ្ឋអាមេរិកស្តុកទុកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងបរិមាណច្រើនលើសពីតម្រូវការរបស់ប្រជាជនអាមេរិកយ៉ាងឆ្ងាយ ប៉ុន្តែបដិសេធផ្តល់វ៉ាក់សាំងដល់ប្រទេសដទៃទៀត។

* បាតុភាពនៃការរើសអើងជាតិសាសន៍ និងអំពើហិង្សារបស់ប៉ូលិសនៅសហរដ្ឋអាមេរិក នៅតែធ្ងន់ធ្ងរមានសភាពដដែល។ * សហរដ្ឋអាមេរិកបានធ្វើអន្តរាគមន៍ ដោយកម្លាំងបាយជាច្រើនលើក បានបណ្តាលឱ្យជនស៊ីវិលជាច្រើននៅប្រទេសដទៃស្លាប់បាត់បង់ជីវិត។

* សហរដ្ឋអាមេរិកបានចាត់វិធានការបង្ខិតបង្ខំដោយឯកតោភាគី ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរនូវច្បាប់អន្តរជាតិ ចំពោះប្រទេសកំពុងអភិវឌ្ឍន៍ ដែលនាំឱ្យកើតមានវិបត្តិសិទ្ធិមនុស្ស និងវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ។

* សហរដ្ឋអាមេរិកមិនត្រឹមតែមិនសុំទោស ឬផ្តល់សំណង ចំពោះប្រវត្តិឧក្រិដ្ឋកម្មនៃអំពើប្រល័យពូជសាសន៍របស់ខ្លួនប៉ុណ្ណោះទេ តែបែរជានិយាយសជាខ្មៅ មួលមួយបង្កាច់យ៉ាងគឃ្លើន ចំពោះប្រទេសដទៃផ្សេងទៀត ក្នុងគោលបំណងនយោបាយរបស់ខ្លួងទៅវិញ។ តំណាងប្រទេសចិនបាន ដាស់តឿនដល់សហរដ្ឋអាមេរិកបញ្ឈប់រាល់ទង្វើ ដែលការរំលោភសិទ្ធិមនុស្សទាំងអស់៕

ដកស្រង់ពី៖ Fresh News