Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាមេរិកកំពុងស៊ើបអង្កេតលើករណីរថយន្ត Tesla បើកប៉ះទង្គិចរថយន្តប៉ូលិស ខណៈប្រើប្រាស់មុខងារ «បើកបរដោយស្វ័យប្រវត្តិ»

  • បោះពុម្ព

 (ប៉េកាំង)៖ ទីភ្នាក់ងារសុវត្ថិភាពរថយន្តរបស់សហរដ្ឋអាមេរិក បានប្រកាសឲ្យដឹងថា ខ្លួននឹងបញ្ជូនក្រុមការងារទៅសិក្សា និងស៊ើបអង្កេតទៅលើករណីរថយន្តរបស់ក្រុមហ៊ុន Tesla បានបើកទៅបុកទង្គិចជាមួយរថយន្តប៉ូលិស ដោយប្រើប្រាស់មុខងារ Autopilot (បើកបរដោយស្វ័យប្រវត្តិ)។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិសហរដ្ឋអាមេរិកបានបញ្ជាក់ថា នៅពេលនេះក្រុមការងារជំនាញពិសេសពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ បានចាប់ផ្ដើមធ្វើការងារនេះ ខណៈអាជ្ញាធរ និងក្រុមជំនាញខាងបច្ចេកទេស និងក្រុមពាក់ព័ន្ធផ្សេងៗ ក៏កំពុងធ្វើការងារនេះផងដែរ។

យោងតាមសម្តីរបស់ប៉ូលិសបានឲ្យដឹងថា រថយន្តរបស់បុរសវ័យប្រហែល ២២ឆ្នាំ បានបើកមកបុកជាមួយនឹងរថយន្តល្បាតនៅស្ថានីយប៉ុស្តិ៍ប៉ូលិស Michigan State Police ដោយរថយន្តនោះ មានបើកភ្លើងអាសន្ន ហើយករណីនេះផងដែរ មិនបណ្តោលឲ្យមានមនុស្សស្លាប់ ឬរបួសឡើង។

រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិសហរដ្ឋអាមេរិក បាននិយាយថា កើតមានករណីបែបនេះច្រើនដងហើយពាក់ព័ន្ធនឹងរថយន្ត Tesla ហើយលទ្ធផលនៃការស៊ើបអង្កេតក៏មិនទាន់រកឃើញអ្វីដែលជាកំហុសឆ្គងរបស់ក្រុមហ៊ុនផងដែរ ហើយករណីនេះក៏នៅមិនទាន់ដឹងច្បាស់ផងដែរ តែអ្វីដែលសំខាន់នោះគឺខាងប៉ូលិសខ្លាចមានគេលួចប្រើ (Hack) ប្រព័ន្ធប្រតិបត្តិការរបស់រថយន្ត Tesla ក្នុងការប្រព្រឹត្តបទល្មើស ឬឧក្រិដ្ឋកម្ម។

ពាក់ព័ន្ធនឹងការប្រើប្រាស់មុខងារ Autopilot នេះផងដែរ ត្រូវបានខាងក្រុមហ៊ុន Tesla ណែនាំថា អាចប្រើបាន ប៉ុន្តែមិនត្រូវដកដៃ ឬមិនយកចិត្តទុកដាក់លើចង្កូតរថយន្តឡើង៕

ដកស្រង់ពី៖ Fresh News