Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថៃមានអ្នកជំងឺកូវីដ-១៩ ម្នាក់ទៀតស្លាប់ និងរកឃើញអ្នកឆ្លងថ្មីៗ ៩២នាក់

  • បោះពុម្ព

 (បាងកក)៖ អាជ្ញាធរថៃនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន៩២ករណី ហើយក៏មានអ្នកជំងឺម្នាក់ទៀត ទើបតែបានបាត់បង់ជីវិតផងដែរ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១។ អ្នកជំងឺ COVID-19 ដែលទើបតែស្លាប់នោះ គឺជាបុរសវ័យ៦៥ឆ្នាំម្នាក់ រស់នៅខេត្តសាមុត សាខន ដែលមានជំងឺមហារីកដំណាក់កាលធ្ងន់ធ្ងរប្រចាំកាយស្រាប់។

ដោយឡែក ក្នុងចំណោមករណីឆ្លងថ្មីៗវិញ មាន៧៨ករណី ជាករណីឆ្លងក្នុងស្រុកផ្ទាល់ និង១៤ករណីជាករណីនាំចូល ហើយកន្លែងរាយការណ៍ករណីច្រើនជាងគេ គឺខេត្តសាមុត សាខន ដែលមាន៤០ករណី និងរាជធានីបាងកក ដែលមាន២១ករណី។

គួរបញ្ជាក់ថា សុរបមកទល់ពេលនេះ ថៃបានរកឃើញករណីឆ្លងសរុបនៃ COVID-19 ចំនួន ២៧,៤៩៤នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ២៦,៣៧៧នាក់ និង៨៩នាក់បានស្លាប់៕

ដកស្រង់ពី៖ Fresh News