Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ច្បាប់អាជ្ញាសឹក ត្រូវបានដាក់នៅក្នុងទីក្រុងចំនួន៦ នៃរដ្ឋធានី Yangon ក្នុងប្រទេសមីយ៉ាន់ម៉ា

  • បោះពុម្ព

អ្នកស្រុកមួយចំនួន ដែលរស់នៅក្នុងក្រុង Hlaingthaya កំពុងចាកចេញពីផ្ទះរបស់ខ្លួនកាលពីថ្ងៃអង្គារ ដើម្បីត្រឡប់ទៅស្រុកកំណើតវិញ ឬទៅកន្លែងដែលមានសុវត្ថិភាពជាងមុន បន្ទាប់ពីភាពចលាចល បានកើតឡើង ហើយច្បាប់អាជ្ញាសឹកត្រូវបានដាក់នៅក្នុងក្រុងកាលពីពេលថ្មីៗនេះ។

ក្រុមប្រឹក្សារដ្ឋរដ្ឋមីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យ បានដាក់ច្បាប់អាជ្ញាសឹកនៅក្រុង Hlaingthaya និងក្រុង Shwe Pyi Thar នៃតំបន់ Yangon បន្ទាប់ពីរោងចក្រមួយចំនួននៅតាមទីក្រុងទាំងនោះ ត្រូវបានដុតបំផ្លាញ។

ច្បាប់អាជ្ញាសឹកនោះ ក៏ត្រូវបានប្រកាសផងដែរនៅក្រុង Dagon ខាងជើង ក្រុង Dagon ក្រុង Dagon Seikkan និងក្រុង Okkalapa ខាងជើងនៃតំបន់ Yangon កាលពីថ្ងៃច័ន្ទ។

ក្រុមប្រឹក្សា បានផ្តល់អំណាចរដ្ឋបាល និងតុលាការដល់មេបញ្ជាការតំបន់ Yangon ដើម្បីអនុវត្តសន្តិសុខ រក្សានីតិរដ្ឋ និងសន្តិភាពសហគមន៍។ ការប្រកាសប្រទេសក្នុងស្ថានភាពអាសន្នរយះពេលមួយឆ្នាំ ត្រូវបានធ្វើឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំនេះ។ ហើយអំណាចរដ្ឋត្រូវបានប្រគល់ទៅឱ្យអគ្គមេបញ្ជាការនៃសេនាធិការការពារជាតិ លោកឧត្តមសេនីយ Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ដែលទើបបង្កើតថ្មី។

ការធ្វើបាតុកម្ម ត្រូវបានធ្វើឡើងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៏មួយនេះ ចាប់តាំងពីដើមខែមុន ដោយអំពាវនាវឱ្យមានការដោះលែងមេដឹកនាំ ដែលត្រូវបានឃុំខ្លួន នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃពុធ ។