Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក​អូបាម៉ា​និយាយ​ថា រដ្ឋឥស្លាម​នឹង​បរាជ័យ

  • បោះពុម្ព

ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បាននិយាយថា អ្នកសកម្មប្រយុទ្ធរដ្ឋឥស្លាម (IS) "នឹងបរាជ័យ" នៅពេលដែលលោកស្នើសភាឲ្យអនុញ្ញាត ជាផ្លូវការ ដល់កងទ័ពដើម្បី ប្រឆាំងពួកគេ។

លោកអូបាម៉ា បានបន្ដថា "ក្រុមចម្រុះរបស់យើង ស្ថិតនៅក្នុងការវាយលុក ។ Isil (IS) ស្ថិតនៅក្នុងសភាពការពារ ហើយ Isil នឹងទទួលបរាជ័យមិនខាន"។  លោកអូបាម៉ា បានព្រមានប្រឆាំង នឹងការអូសទាញ អាមេរិក ឲ្យធ្លាក់ទៅក្នុងសង្គ្រាម លើដីអូសបន្លាយ មួយទៀត និងបានអំពាវនាវ ដល់សមាជិកសភា ឲ្យបង្ហាញនូវរណសិរ្សរួបរួមមួយ។

អាមេរិក បានធ្វើការវាយប្រហារ តាមផ្លូវអាកាសប្រឆាំង IS ចាប់តាំងពីឆ្នាំទៅនៅក្នុងក្រុមចម្រុះ មួយជាមួយក្រុមផ្សេងៗទៀត ។  នេះគឺជាលើកដំបូងហើយ ដែលប្រធានាធិបតីអាមេរិក ម្នាក់បានស្វែងរកការយល់ព្រមពីសភាដើម្បីប្រើប្រាស់កម្លាំងទ័ព ចាប់តាំងពីប្រធានាធិបតីចច ដាប់ប៊ែលយូ ប៊ូស នៅក្នុងឆ្នាំ២០០២ នាំមុខការវាយលុកនៅអ៊ីរ៉ាក់នោះ មក។

នៅក្នុងសុន្ទរកថា មួយនៅសេតវិមាន លោកអូបាម៉ា បានថ្លែងថា សេចក្ដីព្រាងការអនុញ្ញាតមិនបានផ្លាស់ប្ដូរទិសដៅស្នូលរបស់បេសកកម្មនេះទេ ដើម្បីបំបែក និងបំផ្លាញ IS។ ឈរអមដោយអនុប្រធានាធិបតីចូអ៊ី បាយដិន និងរដ្ឋមន្ដ្រីក្រសួងការបរទេស និងការពារប្រទេសនៅសេតវិមាន លោកអូបាម៉ា បាននិយាយថា នេះមិនមែនជាសញ្ញា នៃសង្គ្រាមមួយគ្មានទីបញ្ចប់នោះទេ ។

លោកអូបាម៉ា បានបន្ដថា លោកមានការជឿជាក់ថា អាមេរិកមិនត្រូវបានអូសទាញ ឲ្យត្រឡប់ទៅក្នុងសង្គ្រាម លើដីអូសបន្លាយដូចនៅមជ្ឈិមបូពា៌ មួយទៀតនោះទេ។ ប៉ុន្ដែលោកបានបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងពួក IS នឹងត្រូវចំណាយពេលមួយចំនួន ។ លោកអូបាម៉ា បានបន្ដទៀតថា ការគាំទ្រពីសភា នឹងបញ្ជូននូវសារដ៏ខ្លាំងមួយថា អាមេរិករួបរួមគ្នា នៅក្នុងការប្រឆាំងរបស់ខ្លួន។

លោកអូបាម៉ា បានបន្ថែមទៀតថា មិនត្រូវធ្វើខុសទេ នេះគឺជាបេសកកម្មដ៏ពិបាកមួយ។ ប៉ុន្ដែក្រុមចម្រុះរបស់យើង ស្ថិតនៅក្នុងស្ថានភាពវាយលុក។ ISIL ស្ថិតនៅក្នុងស្ថានភាពការពារ ហើយ ISIL នឹងទទួលបរាជ័យ។ សំណើពង្រាងកាលពីថ្ងៃពុធ នឹងចាត់ទុកជាមោឃៈការអនុញ្ញាតឆ្នាំ២០០២របស់លោកប៊ូស ដើម្បីប្រើប្រាស់កម្លាំងទ័ព (AUMF) ប៉ុន្ដែនឹងទុកនៅនឹងកន្លែងនូវសេចក្ដីសម្រេចឆ្នាំ២០០១ដែលត្រូវបានយល់ព្រម បន្ទាប់ពីការវាយប្រហារភេរវកម្ម នៅថ្ងៃទី១១ ខែកញ្ញា នោះមក ដើម្បីស្វែងរកកិច្ចប្រតិបត្ដិការ របស់អាល់កៃដា៕

ដកស្រង់ពី៖កម្ពុជាថ្មី