Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឥណ្ឌាប្រកាសរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ រហូតដល់ជិត៤ម៉ឺននាក់ ក្នុងពេលតែមួយថ្ងៃ

  • បោះពុម្ព

 (ញូដេលី)៖ នៅថ្ងៃសុក្រនេះ អាជ្ញាធរឥណ្ឌាបានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតដល់ទៅចំនួនជិត ០៤ម៉ឺននាក់ឯណោះ ក្នុងរយៈពេលត្រឹមមួយថ្ងៃ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១។ ក្រសួងសុខាភិបាលឥណ្ឌាប្រទេសបានឲ្យដឹងថា ចំនួនករណីឆ្លងថ្មីៗនៃ COVID-19 ដែលត្រូវបានរកឃើញក្នុងរយៈពេលមួយថ្ងៃកន្លងទៅ គឺមាន៣៩,៧២៦នាក់ ដែលជាតួលេខឆ្លងប្រចាំថ្ងៃដ៏ខ្ពស់បំផុត គិតក្នុងអំឡុងពេលជាង០៣ខែមកនេះ។

បណ្តារដ្ឋឥណ្ឌាដែលកំពុងរងការឆ្លងរាតត្បាតខ្លាំង ដូចជារដ្ឋម៉ាហារ៉ាស្រ្តា (Maharashtra) នៅភាគខាងលិច បាននិងកំពុងអនុវត្តវិធានការរឹតត្បិតជាថ្មីម្តងទៀត ដើម្បីទប់ទល់ស្ថានការណ៍។

គួរបញ្ជាក់ថា ចំនួនអ្នកឆ្លង COVID-19 សរុបនៅទូទាំងប្រទេសឥណ្ឌា គឺ១១.៥១លាននាក់ ដែលជាចំនួនខ្ពស់បំផុតលំដាប់ទី០៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៉ីល។

រីឯចំនួនអ្នកជំងឺដែលបានបាត់បង់ជីវិតវិញមាន១៥៩,៣៧០នាក់ និងជាសះស្បើយជាង១១លាននាក់៕

ដកស្រង់ពី៖ Fresh News