Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លទ្ធផលធ្វើតេស្តនៅអាមេរិក៖ «វ៉ាក់សាំង AstraZeneca មានប្រសិទ្ធភាព ៧៩% ប្រឆាំងនឹងកូវីដ-១៩, ១០០% ទប់ស្កាត់ការធ្លាក់ខ្លួនឈឺធ្ងន់ និងគ្មានហានិភ័យដល់សុខភាព»

  • បោះពុម្ព

 (អាមេរិក)៖ លទ្ធផលនៃការធ្វើតេស្តទ្រង់ទ្រាយធំមួយ នៅក្នុងសហរដ្ឋអាមេរិកបានបង្ហាញថា វ៉ាក់សាំងប្រឆាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនអង់គ្លេស AstraZeneca និងសាកលវិទ្យាល័យ Oxford មានប្រសិទ្ធភាព «៧៩ភាគរយ» ក្នុងការការពារប្រឆាំងនឹងជំងឺ COVID-19 និង ១០០ភាគរយ ក្នុងការទប់ស្កាត់មិនឲ្យអ្នកជំងឺ ឈានដល់ការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ឬត្រូវទទួលការព្យាបាលនៅមន្ទីរពេទ្យ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNBC នៅរសៀលថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១។ លទ្ធផលខាងលើត្រូវបានចេញផ្សាយនៅថ្ងៃចន្ទនេះ ដោយយោងទៅលើអ្នកចូលរួមចំនួន ៣២,៤៤៩នាក់ ដែលបានមកពីក្នុងការធ្វើតេស្តដំណាក់កាលចុងក្រោយមួយ នៅឯសហរដ្ឋអាមេរិក។

ក្រុមហ៊ុន AstraZeneca បានឲ្យដឹងថា គណៈកម្មាធិការឯករាជ្យមួយក៏បានធ្វើការស៉ើបអង្កេត ពាក់ព័ន្ធបញ្ហាកំណកឈាម (Blood Clot) កំឡុងការធ្វើតេស្តនោះផងដែរ ប៉ុន្តែពុំបានរកឃើញហានិភ័យផ្នែកសុវត្ថិភាពណាមួយ ទាក់ទងនឹងវ៉ាក់សាំង AstraZeneca ឡើយ។

គួរបញ្ជាក់ថា មួយរយៈកន្លងមកនេះ បណ្តាប្រទេសមួយចំនួននៅទ្វីបអឺរ៉ុប បាននាំគ្នាផ្អាកជាបណ្តោះអាសន្ន នូវការប្រើប្រាស់វ៉ាក់សាំង AstraZeneca ក្រោយពីមានសេចក្តីរាយការណ៍ អំពីបញ្ហាកំណកឈាម ក្នុងខ្លួនមនុស្សមួយចំនួនតូច ដែលទទួលបានការចាក់វ៉ាក់សាំងនេះរួច។

យ៉ាងណាមិញ ប្រទេសភាគច្រើនខាងលើនេះ បានបន្តការប្រើប្រាស់វ៉ាក់សាំងនេះវិញហើយ ក្រោយទីភ្នាក់ងារត្រួតពិនិត្យឱសថអឺរ៉ុប (EMA) បានចេញលទ្ធផលស៉ើបអង្កេតដែលបង្ហាញថា វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca គឺមានទាំងសុវត្ថិភាព និងប្រសិទ្ធភាព ហើយសូម្បីតែអង្គការសុខភាពពិភពលោក (WHO) ក៏បានគូសបញ្ជាក់ដូចគ្នានេះដែរ៕

ដកស្រង់ពី៖ Fresh News