Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយករដ្ឋមន្ត្រីសិង្ហបុរី ស្ថិតក្នុងដំណាក់កាល វះកាត់មហារីក ក្រពេញ

  • បោះពុម្ព

សិង្ហបុរី៖ ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥ថា លោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី នៅថ្ងៃចន្ទនេះស្ថិតក្នុងការ វះកាត់រោគមហារីកក្រពេញ ។

នេះបើតាមសម្តីរបស់គណៈ រដ្ឋមន្ត្រី របស់លោក បានឲ្យដឹងយ៉ាងដូច្នេះ ។ មន្ត្រីមកពីគណៈរដ្ឋមន្ត្រីបានបន្ថែមថា លោកនាយករដ្ឋដែលមានវ័យ ៦៣ឆ្នាំ នឹងចាកចេញពីមន្ទីរពេទ្យ ក្នុងអំឡុងពេល១សប្តាហ៍ ប៉ុន្តែរំពឹងថានឹងបានជាសះស្បើយ នៅក្នុងពេលដ៏ខ្លីខាងមុខនេះ ។

លោក លី បានថ្លែងឲ្យដឹងនៅលើ ទំព័រហ្វេសប៊ុករបស់លោកថា "ខ្ញុំបានត្រូវគេរៀបចំរួចជាស្រេច សម្រាប់ការវះកាត់ នៅថ្ងៃចន្ទ ជាមួយនឹង ការវះកាត់ និងមានក្រុមគ្រូពេទ្យចំណានៗ" ។ គេបានដឹងថា លោកនាយករដ្ឋមន្ត្រី ធ្លាប់មានជំងឺមហារីកលសិកា ម្តងរួចហើយកាលពីឆ្នាំ១៩៩០ ដោយការព្យាបាលបានជោគជ័យ ។

ចំពោះវត្តមានរបស់ លោកនាយករដ្ឋមន្ត្រីសិង្ហបុរីនាពេលនេះ ត្រូវបានលោក Teo Chee Hean ដែលជាឧបនាយករដ្ឋមន្ត្រី ដែលដឹកនាំប្រទេស តាំងពីឆ្នាំ២០០៤ ជាអ្នកដែលនឹងគ្រប់គ្រង រដ្ឋាភិបាលបណ្តោះអាសន្ន ។ គេបានដឹងថា ការបោះឆ្នោះសកលនឹងធ្វើឡើង នៅមុនឆ្នាំ២០១៧ ប៉ុន្តែមានអ្នកសង្កេតការណ៍ មួយចំនួនយល់ឃើញថា បើសិនជាអាចធ្វើបាន អាចក្នុងឆ្នាំនេះ ។

លោកលី ត្រូវបានគេដឹងថា លោកជាមេបក្ស សកម្មភាពប្រជាជន ដែលមានអំណាចគ្រប់គ្រង ចាប់ពីឆ្នាំ១៩៥៩មកម្ល៉េះ ៕

ដកស្រងពី ៖ដើមអម្ពិល