Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៉ីន និងភរិយា ទទួលការចាក់វ៉ាក់សាំង AstraZeneca ​​​​(Video inside)

  • បោះពុម្ព

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៉ីន បានទទួលការចាក់វ៉ាក់សាំង AstraZeneca ដើម្បីបង្ការជំងឺ COVID-19 សម្រាប់ដូសដំបូងរបស់លោករួចរាល់ហើយ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១នេះ នៅចំពោះមុខការត្រៀមចេញ ទៅបំពេញទស្សនកិច្ចនៅក្រៅប្រទេស។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់។ លោក មូន ចេអ៉ីន ដែលមានវ័យ ៦៨ឆ្នាំទៅហើយនោះ បានទទួលការចាក់វ៉ាក់សាំង សម្រាប់ដូសដំបូងរបស់លោក នៅឯគ្លីនិកសហគមន៍មួយកន្លែង ស្ថិតនៅក្បែរវិមានរដ្ឋាភិបាលកូរ៉េខាងត្បូង ក្នុងរដ្ឋធានីសេអ៊ូលតែម្តង ខណៈដែលលោកកំពុងត្រៀមខ្លួន ដើម្បីចេញទៅចូលរួមកិច្ចប្រជុំកំពូល G7 នៅចក្រភពអង់គ្លេស នៅក្នុងខែមិថុនាខាងមុខ។

ភរិយារបស់លោក មូន ចេអ៉ីន និងជំនួយការរបស់លោកចំនួន ០៩រូបទៀត ដែលនឹងត្រូវរួមដំណើរជាមួយលោកផងដែរនោះ ក៏បានទទួលការចាកវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca រួចរាល់ផងដែរ។

នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន បានអញ្ជើញមេដឹកនាំកូរ៉េខាងត្បូង ឥណ្ឌា និងអូស្ត្រាលី ឲ្យទៅចូលរួមកិច្ចប្រជុំកំពូល G7 ក្នុងនាមជាភ្ញៀវកិត្តិយស៕

ដកស្រង់ពី៖ Fresh News