Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក វ្ល៉ាឌីមៀ ពូទីន នឹងទទួលការចាក់វ៉ាក់សាំង នៅថ្ងៃអង្គារនេះ និងច្រានចោលពាក្យរិះគន់ ចំពោះវ៉ាក់សាំង Sputnik V ​​​​(Video inside)

  • បោះពុម្ព

(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានច្រានចោលការរិះគន់ ពីសំណាក់ប្រទេសមួយចំនួនទៅវ៉ាក់សាំង Sputnik V ហើយលោកផ្ទាល់ កំពុងត្រៀមខ្លួនទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 មួយនេះ នៅក្នុងសប្តាហ៍នេះតែម្តង។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នាព្រឹកថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១។ វ៉ាក់សាំងផលិតដោយរុស្ស៊ី Sputnik V កាលពីពេលថ្មីៗនេះ ត្រូវបានបណ្តាប្រទេសអឺរ៉ុបជាច្រើន អនុម័តឲ្យប្រើប្រាស់រួចទៅហើយ ស្ថិតនៅចំពោះមុខបញ្ហាយឺតយ៉ាវ នៃកម្មវិធីចាក់វ៉ាក់សាំងបង្ការ COVID-19 នៃសហភាពអឺរ៉ុប។

ឆ្លើយតបនឹងការរិះគន់ពីបរទេសមួយចំនួនថា រុស្ស៊ីកំពុងប្រើប្រាស់វ៉ាក់សាំង Sputnik V ជាឧបករណ៍បម្រើយុទ្ធសាស្ត្រនយោបាយ លោក ពូទីន បានច្រានចោល និងហៅការរិះគន់ទាំងនោះវិញថា «ចម្លែក» ដែលកំពុងធ្វើឲ្យជីវិតមនុស្ស កាន់តែច្រើនធ្លាក់ចូលក្នុងហានិភ័យ។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងតាមកញ្ចក់ទូរទស្សន៍ អមដោយមន្ត្រីសុខាភិបាលរបស់លោកយ៉ាងដូច្នេះថា «យើងមិនមែនកំពុងដាក់បន្ទុក ទៅលើនរណាម្នាក់ឡើយ... តើផលប្រយោជន៍របស់អ្នក គឺជាការការពារក្រុមហ៊ុនផលិតឱសថទាំងនោះ ឬក៏ជាការការពារផលប្រយោជន៍ប្រជាជន នៃបណ្តាប្រទេសអឺរ៉ុប?»

លោក ពូទីន បានសង្កត់ធ្ងន់ទៀតថា «ការចាក់វ៉ាក់សាំងគឺជាជម្រើស នៃការស្ម័គ្រចិត្តពីមនុស្សម្នាក់ៗ... ហេតុដូច្នេះខ្ញុំនឹងទទួលការចាក់ នៅថ្ងៃអង្គារសប្តាហ៍នេះ»។

វាជារឿងដែលមិនអាចប្រកែកបានឡើយ ព្រោះកន្លងមកនេះ តាមរយៈការធ្វើតេស្តពីបណ្តាប្រទេសមួយចំនួន វ៉ាក់សាំង Sputnik V ទទួលបានលទ្ធផលវិជ្ជមានច្រើន។ យោងតាមកាសែត The Lancet ដ៏ល្បីល្បាញបានចុះផ្សាយថា វ៉ាក់សាំង Sputnik V មានប្រសិទ្ធភាពជាង ៩០% ឯណោះប្រឆាំងនឹង COVID-19៕

ដកស្រង់ពី៖ Fresh News