Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កប៉ាល់ដឹកទំនិញដ៏ធំមួយគ្រឿង ជាប់គាំងទទឹងទិស នៅកណ្តាលព្រែកជីកស៊ុយអេ

  • បោះពុម្ព

  (បរទេស)៖ កប៉ាល់ដឹកទំនិញយក្សមួយគ្រឿងបានជាប់គាំង នៅឯព្រែកជីកស៊ុយអេ (Suez Canal) បន្ទាប់ពីវាបានបាត់បង់ម្ចាស់ការ ដោយសារតែខ្យល់កន្ត្រាក់ ដែលជាហេតុបង្កឲ្យមានការកកស្ទះចរាចរណ៍ នៅបណ្តោយផ្លូវទឹកពាណិជ្ជកម្មដ៏មមាញឹកបំផុតមួយ នៅលើពិភពលោក។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១។ ការធ្វើចរាចរណ៍នៅលើផ្លូវទឹកតូចខាងលើ ដែលខណ្ឌចែកទ្វីបអាហ្រ្វិក ពីឧបទ្វីបស៉ីណៃ បាននិងកំពុងរាំងស្ទះតាំងពីថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីកប៉ាល់ដឹកទំនិញឈ្មោះ MV Ever Given ដែលធ្វើប្រតិបត្តិការក្រោមទង់ជាតិប៉ាណាម៉ា បានជាប់គាំងទាំងទទឹងទិសនៅទីនោះ។

កប៉ាល់ MV Ever Given គឺជាកប៉ាល់ទឹកទូរកុងទែណឺ ដែលមានបណ្តោយប្រវែង៤០០ម៉ែត្រ ទទឹង៥៩ម៉ែត្រ និងទម្ងន់២០០,០០០តោន។

គួរបញ្ជាក់ថា ការជាប់គាំងរបស់កប៉ាល់យក្សនោះ ធ្វើឲ្យកប៉ាល់ដឹកទំនិញជាច្រើនគ្រឿងផ្សេងទៀត មិនអាចធ្វើដំណើរឆ្លងកាត់ព្រែកជីកស៊ុយអេបាន។ បើតាមសេចក្តីរាយការណ៍កប៉ាល់ទាំងនោះ កំពុងត្រូវណែនាំឲ្យវាងទៅតាមច្រកផ្លូវចាស់មួយ។

ដោយឡែក នាពេលនេះកប៉ាល់សណ្តោងជាច្រើនគ្រឿង កំពុងព្យាយាមប្រឹងប្រែងជួយឲ្យកប៉ាល់ Ever Given រួចផុតពីការជាប់គាំងវិញ ប៉ុន្តែមិនច្បាស់ថានឹងត្រូវប្រើពេលយូរកម្រិតណាឡើយ៕