Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសម៉ាឡេស៊ី បង្កើតមូលនិធិសំណងសម្រាប់ការចាក់វ៉ាក់សាំង COVID-19

  • បោះពុម្ព

ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃច័ន្ទ បានប្រកាសថា ខ្លួន បានបង្កើតមូលនិធិសំណងចំនួន ២,៤ លានដុល្លារអាមេរិក ដើម្បីផ្តល់ជំនួយជាសាច់ប្រាក់ដល់អ្នកទទួលវ៉ាក់សាំង COVID-១៩ ហើយទទួលរងនូវប្រតិកម្មធ្ងន់ធ្ងរ ដោយសារការចាក់ថ្នាំ។

ប្រទេសម៉ាឡេស៊ី បានចាក់វ៉ាក់សាំងដល់អ្នកធ្វើការជួរមុខជិត ៤៣ ម៉ឺននាក់ ដោយពួកគេភាគច្រើន បានទទួលវ៉ាក់សាំងលើកទី១ នៃថ្នាំវ៉ាក់សាំងត្រូវចាក់ចំនួនពីរដង ដែលបង្កើតរួមគ្នាដោយក្រុមហ៊ុនអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ BioNTech ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលម៉ាឡេស៊ី បានឲ្យដឹងថា ក្រោមថវិកាថ្មីនេះ បុគ្គលម្នាក់ៗ ដែលត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យរយះពេលយូរ ដោយសារប្រតិកម្មវ៉ាក់សាំងនោះ នឹងមានសិទ្ធិទទួលបានប្រាក់ ៥០,០០០ រីងហ្កីតម៉ាឡេស៊ី (ស្មើនឹង១២.១៧១ ដុល្លារ) ឬ ៥០០,០០០ រីងហ្កីត ប្រសិនបើពិការភាពជាអចិន្ត្រៃយ៍ ឬក៏ស្លាប់។ អាជ្ញាធរសុខាភិបាល បានកត់ត្រានូវករណីចំនួន ២០ នៃប្រតិកម្មមិនល្អ ចំពោះការចាក់វ៉ាក់សាំង គិតចាប់ពីថ្ងៃទី ១៨ ខែមីនាមក ដោយរោគសញ្ញានោះ មានចាប់ពីរមាស់ រហូតដល់ដង្ហើមខ្លី និងញ័រទ្រូង។

មកទល់ពេលនេះ "មិនមានការស្លាប់ណាមួយ ដែលទាក់ទងនឹងការចាក់វ៉ាក់សាំងនោះទេ" នេះជាការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលម៉ាឡេស៊ី ក្នុងសន្និសីទកាសែតមួយ ដោយមិនបានបញ្ជាក់ពីប្រភេទវ៉ាក់សាំង ដែលលោក បាននិយាយសំដៅទៅ។

ការចាក់វ៉ាក់សាំងរបស់ប្រទេសម៉ាឡេស៊ី បានចាប់ផ្តើមនៅថ្ងៃទី ២៣ ខែកុម្ភះ ដោយប្រើវ៉ាក់សាំង Pfizer-BioNTech ដោយអាជ្ញាធរចាប់ផ្តើមគ្រប់គ្រងវ៉ាក់សាំង ដែលត្រូវបានបង្កើតឡើងដោយ Sinovac Biotech របស់ចិន នាថ្ងៃទី ១៨ ខែមីនា។

កាលពីសប្តាហ៍មុនលោកនាយករដ្ឋមន្រ្តី Muhyiddin Yassin បានមានប្រសាសន៍ថា រដ្ឋាភិបាល នឹងស្ទើរតែបង្កើនទ្វេដងនូវថវិការបស់ខ្លួន សម្រាប់ការចាក់វ៉ាក់សាំងការពារ COVID-19 ដល់ ៥ ពាន់លានរីងហ្គីដ ដើម្បីពន្លឿនគោលដៅរបស់ខ្លួន ក្នុងការចាក់វ៉ាក់សាំង ៨០% នៃប្រជាជន ៣២ លាននាក់ នៅត្រឹមខែធ្នូ ខាងមុខនេះ ជំនួសឱ្យខែកុម្ភៈឆ្នាំ ២០២២ នេះបើតាមការផ្សាយរបស់ CNA/Reuter នៅថ្ងៃអង្គារនេះ។