Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងជើង បានសាកល្បងមីស៊ីល ជាការបង្កជម្លោះដំបូង ចំពោះរដ្ឋបាលលោក Biden

  • បោះពុម្ព

មន្ត្រីអាមេរិកម្នាក់ បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់ ត្រឹមតែប៉ុន្មានថ្ងៃ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់មន្រ្តីការពារជាតិ និងការទូតកំពូលរបស់សហរដ្ឋអាមេរិក ក្នុងការបង្កជម្លោះលើកដំបូងជាចំហរបស់ក្រុងព្យុងយ៉ាងចំពោះរដ្ឋបាលរបស់លោកប្រធានាធិបតី Biden ។

កាំជ្រួចមីស៊ីល ២ គ្រាប់ ត្រូវបានបាញ់កាលពីថ្ងៃអាទិត្យ ក្នុងការបន្លឺសម្លេងខ្ទរនៃការអនុវត្តកន្លងមករបស់ក្រុងព្យុងយ៉ាង ដោយប្រើការសាកល្បងមីស៊ីលរបស់ខ្លួន ដើម្បីបង្កជម្លោះទាំងក្រុងវ៉ាស៊ីនតោន និងសេអ៊ូល។

ការបាញ់បង្ហោះនោះ បានកើតឡើង បន្ទាប់ពីការព្រមានពីចារកម្មថា ក្រុងព្យុងយ៉ាង អាចនឹងរៀបចំសកម្មភាពបែបនេះ។ មន្ត្រីអាមេរិកខាងលើនោះ បាននិយាយថា សហរដ្ឋអាមេរិក បានចាប់បានការបាញ់បង្ហោះនៅពេលគ្រាប់ទាំងនោះ បានបាញ់ឡើង។

យោធាកូរ៉េខាងត្បូង បាននិយាយថា មីស៊ីលផ្លោងចំនួន ២ គ្រាប់នោះ ត្រូវបានបាញ់ចេញពីឆ្នេរខាងលិចរបស់កូរ៉េខាងជើង។ ក្រុមអ្នកវិភាគ បានចាត់ទុកថា នេះជាការបង្កជម្លោះដ៏រមទម្យមួយចំពោះរដ្ឋបាលថ្មីរបស់ប្រធានាធិបតី Joe Biden ដើម្បីជាលេសនៃការប្រឹងប្រែងបើកផ្លូវឲ្យមេដឹកនាំកូរ៉េខាងជើង Kim Jong Un ចូលរួមកិច្ចពិភាក្សាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរប៉ុណ្ណោះ។

ប៉ុន្តែលោក Biden បានមើលងាយសកម្មភាពថ្មីៗនេះ ដោយនិយាយថា "គ្មានអ្វី ផ្លាស់ប្តូរច្រើននោះទេ" នេះបើតាមការផ្សាយរបស់ CNA/AFP នៅថ្ងៃអង្គារនេះ។