Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិនបើកការស៊ើបអង្កេតលើកំពូលមហាសេដ្ឋី Pony Ma ម្ចាស់ក្រុមហ៊ុនយក្ស Tencent ក្នុងករណីដូចលោក Jack Ma

  • បោះពុម្ព

 (អាមេរិក)៖ លោក Pony Ma ស្ថាបនិកក្រុមហ៊ុន Tencent Holdings ដែលជាបណ្ដាញសង្គមយក្សរបស់ចិន និងជាក្រុមហ៊ុនផលិតវីដេអូហ្គេមដ៏ធំ ត្រូវបានគេរាយការណ៍មកថា កំពុងស្ថិតក្រោមការស៊ើបអង្កេតពីសំណាក់រដ្ឋាភិបាលចិន។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo នៅថ្ងៃទី២៥ ខែមីនាឆ្នាំ២០២១។

ប្រភពដែលជិតស្និទ្ធបានបង្ហើបឲ្យដឹងថា មិនមែនមានតែលោក Jack Ma និងក្រុមហ៊ុន Alibaba នោះទេ ដែលរដ្ឋាភិបាលចិនដាក់ការសង្ស័យ និងស៊ើបអង្កេតនោះ នៅពេលនេះលោក Pony Ma ដែលត្រូវបានគេស្គាល់ថាជាកំពូលមហាសេដ្ឋីមួយរូបរបស់ចិន ក៏ត្រូវបានរដ្ឋាភិបាលចិនបើកការស៊ើបអង្កេតដូចគ្នា ពាក់ព័ន្ធនឹងករណី «ការត្រួតពិនិត្យប្រឆាំងនឹងការជឿទុកចិត្ត» ។

មិនមានព័ត៌មានលម្អិតទាក់ទងនឹងករណីនេះឡើយ ប៉ុន្តែបើតាមប្រភពផ្សេងៗបានលើកឡើងថា វាអាចទាក់ទងទៅនឹងតម្លៃផ្សារហ៊ុនរបស់ក្រុមហ៊ុន Tencent នៅហុងកុង ដែលមានរហូតដល់ ៧៧៦ពាន់លានដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថា មហាសេដ្ធីចិនរូបនេះ ត្រូវបានគេដឹងថា បានបាត់មុខពីក្រសែភ្នែកសាធារណៈជាងមួយឆ្នាំមកហើយ និងទើបតែបង្ហាញមុខវិញកាលពីថ្មីៗនេះ ជាមួយនឹងទឹកមុខចម្លែក៕

ដកស្រង់ពី៖ Fresh News