Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វ៉ាក់សាំង AstraZeneca មានប្រសិទ្ធភាព ៧៦% ក្នុងលទ្ធផលសាកល្បងថ្មីៗរបស់សហរដ្ឋអាមេរិក

  • បោះពុម្ព

ក្រុមហ៊ុន AstraZeneca បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា វ៉ាក់សាំងការពារ COVID-១៩ របស់ខ្លួន មានប្រសិទ្ធភាព ៧៦% ក្នុងការការពារជំងឺដែលមានរោគសញ្ញា នេះបើតាមការដកស្រង់ការវិភាគថ្មីមួយ ពីលទ្ធផលថ្មីសម្រាប់ការសាកល្បងដ៏សំខាន់របស់ខ្លួននៅសហរដ្ឋអាមេរិក។

មន្រ្តីសុខាភិបាលអាមេរិក កាលពីដើមសប្តាហ៍នេះ បានស្តីបន្ទោសជាសាធារណៈដល់អ្នកផលិតឪសថ ចំពោះការប្រើប្រាស់ “ព័ត៌មានហួសសម័យ” ដែលថា វ៉ាក់សាំងនេះមានប្រសិទ្ធភាព ៧៩%។

នោះ ជាសញ្ញានៃការត្រលប់ថយក្រោយថ្មីសម្រាប់វ៉ាក់សាំង ដែលពីមុនត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ប៉ុន្តែត្រូវបានគេចោទជាសំណួរអំពីប្រសិទ្ធភាព និងផលប៉ះពាល់ដែលអាចកើតមាន។

ក្រុមហ៊ុន AstraZeneca បានបញ្ជាក់ជាថ្មីនៅថ្ងៃព្រហស្បតិ៍នេះថា ការចាក់វ៉ាក់សាំងដែលត្រូវបានផលិតជាមួយសាកលវិទ្យាល័យ Oxford គឺមានប្រសិទ្ធភាព ១០០ % ប្រឆាំងនឹងទម្រង់ធ្ងន់ធ្ងរ ឬរ៉ាំរៃនៃជំងឺ។

ក្រុមហ៊ុន ក៏បានឲ្យដឹងផងដែរថា វ៉ាក់សាំងនេះ បង្ហាញពីប្រសិទ្ធភាព ៨៥ % ចំពោះមនុស្សពេញវ័យ ដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ។ អត្រាប្រសិទ្ធភាព ៧៦% ថ្មីនោះ ប្រៀបធៀបនឹងអត្រាប្រហែល ៩៥% សម្រាប់វ៉ាក់សាំងពី Pfizer-BioNTech និង Moderna ។

ទោះយ៉ាងណាវ៉ាក់សាំង AstraZeneca ត្រូវបានគេមើលឃើញថា មានសារៈសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ COVID-19 ទូទាំងពិភពលោក មិនត្រឹមតែដោយសារតែការផ្គត់ផ្គង់វ៉ាក់សាំង មានកំណត់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ងាយស្រួល និងថោកជាងការដឹកជញ្ជូនផងដែរ។

វាត្រូវបានផ្តល់ការអនុញ្ញាតឱ្យធ្វើទីផ្សារដោយមានលក្ខខណ្ឌ ឬការប្រើប្រាស់បន្ទាន់ក្នុងប្រទេសជាង ៧០ ។ បន្ទាប់មកក្នុងខែនេះ ប្រទេសជាង១០ បានផ្អាកការចាក់វ៉ាក់សាំងជាបណ្តោះអាសន្ន បន្ទាប់ពីមានរបាយការណ៍ទាក់ទងទៅនឹងជំងឺឈាមកកដ៏កម្រមួយ នៅក្នុងចំនោមមនុស្សមួយចំនួនតូច នេះបើតាមការផ្សាយរបស់ CNA/Reuter នៅថ្ងៃព្រហ.នេះ។