Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «បាតុកម្មចាប់ផ្តើមឡើងវិញ នៅថ្ងៃព្រហស្បតិ៍នេះ ក្រោយការស្ងប់ស្ងាត់អស់មួយថ្ងៃ» ​(Video inside)

  • បោះពុម្ព

(រ៉ង់ហ្គូន)៖ ក្រុមសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យមីយ៉ាន់ម៉ា កំពុងចាប់ផ្តើមធ្វើបាតុកម្មតវ៉ា នៅតាមដងផ្លូវឡើងវិញនៅថ្ងៃព្រហស្បតិ៍នេះ ពោលគឺមួយថ្ងៃបន្ទាប់ពីការធ្វើកូដកម្មនៅទូទាំងប្រទេស ដែលបានធ្វើឱ្យអាជីវកម្មនានាត្រូវផ្អាក ហើយប្រជាជនត្រូវស្ថិតនៅក្នុងផ្ទះ ជាការតវ៉ាបែបស្ងប់ស្ងាត់ប្រឆាំងនឹងរបបយោធា ក្រោយក្មេងស្រីម្នាក់អាយុទើប ៧ឆ្នាំ ត្រូវបានបាញ់សម្លាប់នៅក្នុងការបង្ក្រាបមួយ កាលពីដើមសប្តាហ៍នេះ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP ។ ការធ្វើកូដកម្មនៅទូទាំងប្រទេស កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើឱ្យតំបន់ពាណិជ្ជកម្ម ដែលធ្លាប់តែមានសភាពរស់រវើកដូចជា ទីក្រុងរ៉ង់ហ្គូន (Yangon) និងទីក្រុងម៉ូនីវ៉ា (Monywa) ភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា ប្រែក្លាយទៅជាតំបន់ដែលមានសភាពស្ងាត់ជ្រងំ ប្រៀបទៅដូចជាតំបន់ដែលគេបោះបង់ចោល។

ខណៈពេលដែលទំហំនៃការធ្វើបាតុកម្មតវ៉ាតាមដងផ្លូវ បានធ្លាក់ចុះនៅនាប៉ុន្មានថ្ងៃថ្មីៗនេះ ក្រុមសកម្មជនបានអំពាវនាវ ឱ្យធ្វើបាតុកម្មតវ៉ាដ៏ធំមួយឡើងវិញ នៅថ្ងៃព្រហស្បតិ៍នេះ។ មេដឹកនាំបាតុកម្មម្នាក់ឈ្មោះ អេ ស៉ីនហ្សា ម៉ង (Ei Thinzar Maung) បានបង្ហោះសារនៅលើបណ្តាញសង្គមថា «ព្យុះដ៏ខ្លាំងបំផុត បានកើតឡើងបន្ទាប់ពីភាពស្ងប់ស្ងាត់»។

ពន្លឺភ្លើងទៀនបានបំភ្លឺឡើង នៅទូទាំងប្រទេសមីយ៉ាន់ម៉ាពេញមួយយប់ម្តងទៀត ដែលរូបថតនៅលើបណ្តាញសង្គមបានបង្ហាញឱ្យឃើញថា ការបាតុកម្មតវ៉ាមួយចំនួន បានចាប់ផ្តើមរួចរាល់ហើយ នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ។

នៅសង្កាត់ថាន់លីយីន (Thanlyin) ដែលស្ថិតនៅជាយក្រុងនៃទីក្រុងរ៉ង់ហ្គូន ក្រុមបាតុករបានលើកផ្ទាំងបដាជាច្រើនដោយសរសេរថា «យើងមិនទទួលយកការធ្វើរដ្ឋប្រហារយោធាទេ» ខណៈបុគ្គលិកពេទ្យពាក់អាវពណ៍ស បានដើរដង្ហែក្បួននៅឯទីក្រុងម៉ាន់ដាឡាយ (Mandalay)។

គួរបញ្ជាក់ថា បើតាមសមាគមអ្នកផ្តល់ជំនួយ សម្រាប់អ្នកទោសនយោបាយ (AAPP) បានអះអាងថា មនុស្សយ៉ាងហោចណាស់ ២៨៦នាក់ត្រូវបានសម្លាប់ នៅក្នុងការបង្ក្រាបភាពចលាចល ពីសំណាក់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ចាប់តាំងពីមានរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈមក ខណៈមនុស្សយ៉ាងហោចណាស់ ០៥នាក់ទៀតបានរងរបួសពេញមួយយប់ នៅក្នុងបាតុកម្មតវ៉ានៅឯទីក្រុង Mandalay។

ដោយឡែកយោធាមីយ៉ាន់ម៉ា ដែលទើបចេញសេចក្តីថ្លែងការណ៍ដ៏កម្រមួយ កាលពីដើមសប្តាហ៍នេះបានអះអាងថា ក្រុមបាតុករសរុប ១៦៤នាក់ រួមទាំងកងកម្លាំងសន្តិសុខ ០៩នាក់បានស្លាប់៕

ដកស្រង់ពី៖ Fresh News