Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោកយាយរ៉ូម៉ានីអាយុ១០៤ឆ្នាំ៖ «ការចាក់វ៉ាក់សាំងជាមធ្យោបាយ តែមួយគត់ដើម្បីប្រយុទ្ធប្រឆាំងនឹង ជំងឺដ៏កាចសាហាវកូវីដ-១៩» ​​​​(Video inside)

  • បោះពុម្ព

(ប៊ូការ៉េស)៖ លោកយាយជនជាតិរ៉ូម៉ានីម្នាក់ដែលមានវ័យ ១០៤ឆ្នាំទៅហើយ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់ដូសទី ២រួចរាល់ហើយ និងបានក្លាយជាមនុស្សវ័យចំណាស់ជាងគេ នៅរដ្ឋធានីប៊ូការ៉េស (Bucharest) នៃប្រទេសរ៉ូម៉ានី ដែលបានទទួលការចាក់វ៉ាក់សាំងនេះយ៉ាងពេញលេញ។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AP នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១។

លោកយាយឈ្មោះ ហ្សូអៀ បាល់ថេច (Zoea Baltag) កើតនៅឆ្នាំ១៩១៦ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech សម្រាប់ដូសទី ២ របស់គាត់នៅថ្ងៃអាទិត្យ នៅឯវិមានកុមារ (Children’s Palace) ដែលស្ថិតនៅរដ្ឋធានី Bucharest។ លោកយាយបានអះអាងថា វាជាមធ្យោបាយតែមួយគត់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាត ដ៏កាចសាហាវមួយនេះ។

នៅពេលដែលត្រូវបានគេសួរថា តើលោកយាយមានពាក្យពេចន៍អ្វី ចង់ផ្តាំផ្ញើទៅកាន់ជនជាតិរ៉ូម៉ានីផ្សេងទៀតដែរ ឬយ៉ាងណា ស្រ្តីវ័យចំណាស់រូបនេះបានឆ្លើយតបថា «វាដល់ពេលត្រូវចាក់វ៉ាក់សាំងហើយ ព្រោះវាគឺជាមធ្យោបាយតែមួយគត់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាត ដ៏កាចសាហាវមួយនេះ»។

គួរបញ្ជាក់ថា ស្រ្តីវ័យចំណាស់រូបនោះ មិនបានរាយការណ៍ពីផលប៉ះពាល់អ្វីទេ បន្ទាប់ពីទទួលបានការវ៉ាក់សាំង Pfizer-BioNTech សម្រាប់ដូសដំបូងរបស់គាត់។ សម្រាប់រ៉ូម៉ានីវិញ គឺជាប្រទេសអឺរ៉ុបមួយ ដែលមានប្រជាជនរស់នៅជាង ១៩លាននាក់។

រហូតមកទល់ពេលនេះ រ៉ូម៉ានីបានផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនអស់ជាង ២.៨លានដូសហើយ បន្ទាប់ពីបានកត់ត្រានូវករណីឆ្លងជំងឺនេះសរុបនៅទូទាំងប្រទេស ៩៣៦,៦១៨ករណី ក្នុងនោះមានអ្នកស្លាប់ ២៣,១១៤នាក់ និងអ្នកជាសះស្បើយ ៨៣៧,០៦០នាក់៕

ដកស្រង់ពី៖ Fresh News